BREAKING NEWS
Search

បុរស​ដែល​បង្ក​ហិង្សា​លើ​សង្សារ​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន​ហើយ

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៦​និង​០០​នាទី ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​(​ប្រើ​ដៃ​វាយ​ឲ្យ​របួស​) នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូវ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ដោយ​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២០​វេលា​ម៉ោង ០១ និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ។

ជនសង្ស័យ​ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោ​សែន​ជ័យ (​គ្មាន​សរ​ធាតុ​ញៀន​) បានធ្វើ​សកម្មភាព​ប្រើ​ដៃ​វាយ​ភ្នែក​ជនរងគ្រោះ ឈ្មោះ នួន គឹម​ឡាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូវ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​(​របួស​ហើម​ជាំភ្នែក​ទាំង​២ និង​គុំ​ត្រចៀក​ខាងស្តាំ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕
ប្រភព ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114