បុរស​ពិការ​​ម្នាក់ ​ដុត​ផ្ទះ​ខ្លួនឯង​ ឆេះ​អស់​សម្ភារៈ​មួយ​ចំនួន​
BREAKING NEWS
Search

បុរស​ពិការ​​ម្នាក់ ​ដុត​ផ្ទះ​ខ្លួនឯង​ ឆេះ​អស់​សម្ភារៈ​មួយ​ចំនួន​

បន្ទាយមានជ័យ ៖ បុរស​ពិការ​សតិ​មិនល្អ​ម្នាក់​ បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​សម្ភារៈ​មួយ​ចំនួន​ កាលពី​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃទី​៣ ​ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ។

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ​ម្ចាស់ផ្ទះ​មាន ឈ្មោះ អ៊ុត សា​ខាន ភេទ​ស្រី ​អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ពេល​កើតហេតុ​នោះ​ កូនប្រុស​របស់​គាត់​ ឈ្មោះ ពៅ រិទ្ធី អាយុ​៣០​ឆ្នាំ ជា​ជន​ពិការ​ជើង​ម្ខាង មាន​សតិ​មិន​ប្រក្រតី​ បាន​ដុត​ផ្ទះ​ឆេះ​អស់​សម្ភារៈ​​មួយ​ចំនួន។

ក្នុង​នោះ នៅ​ពេល​ភ្លើង​កំពុង​ឆេះ​ ក៏​មាន​ប្រជាពលរដ្ឋ និង​កងកម្លាំង​នគរបាល​ប៉ុស្តិ៍ ​បាន​ជួយ​អន្តរាគមន៍​ពន្លត់​ផង​ដែរ។​ ដោយសារ​ភ្លើង​ឆេះ​មិនសូវ​ខ្លាំង​ មួយសន្ទុះ​ក៏​រលត់​អស់ទាំង​ស្រុង មិន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​នោះ​ទេ ​គ្រាន់តែ​ខូចខាត​សម្ភារៈ​ក្នុង​ផ្ទះ​មាន ទូរទស្សន៍​២ អំព្លី​១ ពូក​៣ កន្ទេល​១ ខ្នើយ​១ គ្រែ​ដេក​១ និង​ជើង​សិប្បនិមិត្ត​១​តែប៉ុណ្ណោះ​៕
​អត្ថបទ ៖ គង្គា​

សូមចុចអាន ៖ ស្ត្រី​​ម្នាក់ ត្រូវ​រន្ទះបាញ់ ខណៈ​ពេល​ទៅ​ដក​ផ្សិត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114