បុរស​វ័យ​ចំណាស់​ជនជាតិ​បារាំង​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ
BREAKING NEWS
Search

បុរស​វ័យ​ចំណាស់​ជនជាតិ​បារាំង​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ

សៀមរាប​ ៖​ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ជនជាតិ​បារាំង​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ កាលពី​វេលា​ម៉ោង​១៧​និង​២១​នាទី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ កសិកម្ម សង្កាត់ ស្រ​ង៉ែ ក្រុង​/​ខេត្តសៀមរាប​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជនជាតិ​បារាំង​នោះ​មានឈ្មោះ KANDIL ABDERRAHMANE ភេទ ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិ បារាំង កាន់​លិខិត​ឆ្លង​ ដែន​លេខ ១៣CP៦២៦៣៥ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ សា​ឯម​។​ សមត្ថកិច្ច ​បន្ថែម​ថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ រលាក​សួត​ធ្ងន់ធ្ងរ​។​ សាកសព​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុម​គ្រួសារ​និង​ស្ថានទូត​៕


អត្ថបទ៖ ​កុសល​