ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​​​ម្នាក់ ផឹក​ស្រា​ស្រវឹង​ជាប្រចាំ​ វង្វេងវង្វាន់​ស្មារតី​លង់ទឹក​ស្ទឹង​ស្លាប់

កំពង់ធំ​​ ៖​ បុរស​​​​មាន​សតិ​មិន​គ្រប់​ម្នាក់​ ស្រវឹង​ស្រា​ជា​ប្រចាំ ​វង្វេងវង្វាន់ ​ចុះ​ងូតទឹក​ក្នុង​ស្ទឹងសែន​បណ្ដាល​ឲ្យ​លង់​ស្លាប់ ​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​និង​០៥​នាទី ​នៅ​ចំណុច​ក្នុង​ទឹក​ស្ទឹងសែន ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ​ក្រុង​ស្ទឹងសែន​ ខេត្ត​កំពង់ធំ។

សព​ឈ្មោះ គឹ​ង ចំរើន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ សង្កាត់ កើតហេតុ​ខាងលើ។ ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​ស៊ឹម រ៉ា ត្រូវជា​ម្ដាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​បញ្ជាក់​ថា​ ៖ ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ​គឹម ចំរើន ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ និង​ផឹក​ស្រា​ប្រចាំ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ / ១១ / ២០១៩ ​វេលា​ម៉ោង​១៤:០០​នាទី​រសៀល​ ដោយ​បន្សល់ទុក​ស្បែកជើង​នៅ​មាត់​ស្ទឹងសែន មុខ​ផ្ទះ​ខ្លួន​ ហើយ​ខ្លួន​សង្ស័យកូន​​ស្រវឹង​ ​​ស្រា​លង់ទឹក ប៉ុន្តែ​រក​មិន ឃើញ​។ រហូតមកដល់​ថ្ងៃទី​១៤ / ១១ / ២០១៩ វេលា​ម៉ោង ១៣ : ០៥​នាទី ទើប​រក​ឃើញ​សព​ជនរងគ្រោះ​នៅក្នុង​ទឹកស្ទឹង​សែន កន្លែង​បាត់​ខ្លួន។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ​ទីកន្លែង​កើតហេតុ​និង​សាកសព​។ ការពិនិត្យ​នៅលើ​សាកសព​ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរកត់សម្គាល់​ឡើយ​។​

ក្រោយពី​ បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច ហើយ​យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ការ​សន្និដ្ឋាន​របស់​​សមត្ថកិច្ច​ថា​ ៖​ សព​ជនរងគ្រោះ ឈ្មោះ គឹ​ង ចំរើន បាន​ស្លាប់​ដោយសារ​លង់ទឹក។ មូលហេតុ​: ស្រវឹងស្រា​ជាប្រចាំ បាត់បង់​ស្មារតី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114