បុរី​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នឹង​បំពាក់​ Wifi ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ
BREAKING NEWS
Search

បុរី​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នឹង​បំពាក់​ Wifi ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ

អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ បាន​ប្រកាស​ពី​គម្រោង​រៀបចំ​ដំឡើង​ប្រព័ន្ធ​ Wifi នៅ​តំបន់​បុរី​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​ថ្លៃ។

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ពី​គម្រោង​បំពាក់​ប្រព័ន្ធ Wifi នេះ ក្នុង​សន្និសីទ​វឌ្ឍនភាព​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ព្រឹក​នេះ។

លោក​ថា ការ​ដំឡើង​ប្រព័ន្ធ Wifi នេះ ​គ្រប​ដណ្តប់​លើ​ផ្ទៃដី ២ ម៉ឺន​ម៉ែត្រ​ការ៉េ។ ​អាជ្ញាធរ​បាន​រៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​បុរី​រដ្ឋបាល​ខេត្ត រួម​ទាំង​បង្កើត​​សួន​ច្បារ ការ​ដាំ​ដើមឈើ​លម្អ និង​ទន្លេ​សិប្បនិម្មិត ដែល​មាន​បង​ប្អូន​ជា​ច្រើន​តែង​តែ​មក​កម្សាន្ត​អារម្មណ៍ ហើយ​ពលរដ្ឋ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ។

កាលពីដើមខែឧសភា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់អាគារបុរី​រដ្ឋបាលខេត្តត្បូងឃ្មុំ ដែល​ប្រមូលផ្តុំមន្ទីរ​ទាំងអស់ក្នុង​ខេត្ត​ ព្រមទាំងអគារស្នាក់នៅរបស់មន្រ្តីរាជការ។ ក្នុង​បុរី​រដ្ឋបាល មាន​បណ្តាញផ្លូវឆ្លងកាត់សុរបប្រវែង ២៦គីឡូម៉ែត្រ។ អគារដ្ឋបាលនេះ ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕