បើកបរ​លឿន​បុក​ក្មេង​ដើរ​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ

ភ្នំពេញ ៖ ក្មេងប្រុស​ក្នុង​វ័យ​១០​ឆ្នាំ​មុខរបរ​សិស្ស​បាន​ជួប​គ្រោះថ្នាក់​ត្រង់​ក្បាល​ ដោយសារ​ម៉ូតូ​បុក​ ពេល​ដែល​ដើរ​ឆ្លង​ផ្លូវ​។

​គ្រោះថ្នាក់​នេះ​កើតឡើង​ម៉ោង ១៧និង១០​នាទី ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច មុខផ្ទះ​ឈ្មោះ យិន ពៅ លើ​ផ្លូវ​បេង​តុង​ព្រែក​បារាំង ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ រវាង ម៉ូតូ​បុក​ក្មេង​ដើរ​ឆ្លងផ្លូវ។

ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GH-0121 អ្នក​បើកបរ​ម៉ូតូ ឈ្មោះ​តឹក សា​ម៉េង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ភូមិ ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ បើកបរ​លើ​ផ្លូវ​បេតុង ទិសដៅ​ពី​កើត ទៅ​លិច លុះ​មកដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ បាន​បុក​ក្មេង​ដើរ​ឆ្លង​ផ្លូវ​ម្នាក់​ឈ្មោះ ពៅ មករា ភេទ​ប្រុស អាយុ​១០​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​បឹង​ឈូក សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទិសដៅ ដើរ​ឆ្លង​ផ្លូវ ពី​ចិញ្ចើម​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​។

ម៉ូតូ​បង្កហេតុ​ខូចខាត​ស្រាល ចំណែក​ក្មេងប្រុស​ដែរ​ដើរ​ឆ្លង​ផ្លូវ របួសស្រាល​ត្រង់ក្បាល ត្រូវ​បាន​យក​ទៅ​មន្ទីរពេទ្យសម្ភព​ច្បារអំពៅ រីឯ​សម្ភា​រៈ​ខូចខាត ម៉ូតូ​ត្រូវបាន​យកម​ក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​បន្ត និតិ​វិធី​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114