បើក​គោយន្ត​កន្ត្រៃ​ដឹក​អុស​ពេញ បើក​ឡើង​ផ្លូវ​គ្រួស​ក្រហម​មិន​រួច​រអិល​កិន​ស្លាប់​ម្នាក់​
BREAKING NEWS
Search

បើក​គោយន្ត​កន្ត្រៃ​ដឹក​អុស​ពេញ បើក​ឡើង​ផ្លូវ​គ្រួស​ក្រហម​មិន​រួច​រអិល​កិន​ស្លាប់​ម្នាក់​

កំពង់ធំ ៖ ពីរ​នាក់​បងថ្លៃ​និង​ប្អូនថ្លៃ​នាំគ្នា​បើក​គោយន្ត​កន្ត្រៃ​​ដឹក​អុស​ពេញ បើក​ឡើង​ផ្លូវ​គ្រួស​ក្រហម​មិន​រួច ក៏​រអិល​កង់​គោយន្ត​ថយក្រោយ​កិន​បងថ្លៃ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិ​ស្រើ​ង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះ ឈ្មោះ ពៅ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ត្រូវជា​បងថ្លៃ​ និង​ម្នាក់ទៀត ឈ្មោះ ថោ ធា ភេទ ប្រុស អាយុ ២៣​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ ទាំងពីរ​នាក់ រស់នៅ​ភូមិ​សាលា​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។ បាន​បើក​គោយន្ត​កន្ត្រៃ មក​កាត់​អុស នៅ​ខាងលិច​ភូមិ​ស្រើ​ង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ចម្ងាយ ១២០០​ម៉ែត្រ ពេល​រក​អុស​ពេញ​គោយន្ត​ហើយ ក៏​បើក​គោយន្ត មក​ឡើង​ផ្លូវ​គ្រួស​ក្រហម ដោយ​ដឹក​ធ្ងន់​ពេក​គោយន្ត​ឡើង​មិន​រួច ប្អូនថ្លៃ​ឈ្មោះ ថោ ធា បាន ឲ្យ​ឈ្មោះ ពៅ ដែល​ត្រូវជា​បងថ្លៃ យក​ឈើ​ទៅ​កល់​កង់​គោយន្ត កល់​កង់​មិន​ជាប់​គោយន្ត ក៏​រអិល​មក​ក្រោយ​បាន​ជាន់ ឈ្មោះ ពៅ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

​ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​ទី​កន្លែង​កើត ហេតុ ហើយ​បាន​ពិនិត្យ​សាកសព ឃើញ​ថា​ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ទេ ។ បន្ទាប់ពី​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​រួចហើយ​យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទ៖ ​ប៊ុន រដ្ឋា​