បើក​ប្រតិបត្តិការ​បង្ក្រាប​ ករណី​ជួញដូរ​​សារធាតុ​ញៀន​​ ឃាត់​ខ្លួន​៣​នាក់

កណ្ដាល​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​សហការ​​​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ធ្វើ​ការ​ល្បាត ក្នុង​មូលដ្ឋាន​ឃុំ​គគីរ​ ហើយ​ក៏​ឃាត់​បាន​ជន​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ និង​បន្ត​ទៅ​ឃាត់ខ្លួន​ជន​ជួញដូរ​បាន​២​នាក់​ទៀត បន្ទាប់ពី​ការ​សារភាព​របស់​ជន​ទី​១​(​អ្នកប្រើប្រាស់​គ្រឿងញៀន)។

ហេតុការណ៍ នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ជន​សង្ស័យ​ទាំង​៣​នាក់​នោះ ​​​​​​​​មាន​​
១ .​ឈ្មោះ​រ៉េត រ័ត្នពេជ្រ​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ខ្មែរ​) មុខរបរ ជាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល។ ២ .​ឈ្មោះ​ឡុង ដា​លិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​ខ្មែរ​)​មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ៣.ឈ្មោះ​ចាន់ វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ខ្មែរ​)​មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

វត្ថុ​តាង​ចាប់​យក​រួម​មានៈ ១. ម្សៅ​ក្រាម​ថ្លា​ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​ចំនួន ០២​កញ្ចប់​មធ្យម និង ០៨​កញ្ចប់​តូច​។​ ២. ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង – ម៉ាក់​NOKIA អ៊ិន​ចុច​ពិល​០១ -​ម៉ាក​metfone០១
៣ ដែកកេះ​ហ្គាស៍​ចំនួន​០៣។

តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​០៥ ​ខែ​មករា ​ឆ្នាំ​២០១៧​ វេលា​ម៉ោង​ដូច​ខាង​លើ ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ​សហការ​​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ធ្វើ​ការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ឃុំ​គគីរ លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​ឃើញ ឈ្មោះ រ៉េត រ័ត្នពេជ្រ​ ភេទ​ប្រុស ដោយមាន​ការសង្ស័យ​កម្លាំង​សមត្ថកិច្ច​យើង បានធ្វើ​ការ​ឆែកឆេរ ស្រាប់តែ​ឃើញ​គ្រឿងញៀន​ចំនួន​០១​កញ្ចប់។ ពេលនោះ ឈ្មោះ រ៉េត រ​ត្ន័​ពេជ្រ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ទិញ​ពី​ឈ្មោះ​ឡុង ដា​លិ​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​(​ខ្មែរ​) ​មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ចំនួន​10$(​ដប់​ដុល្លារ​អាមេរិក​)។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ​ឡុង ដា​លិ​ ភេទ​ប្រុស និង​ឈ្មោះ​ចាន់ វិបុល​ ភេទ​ប្រុស រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​ចំនួន​០៩​កញ្ចប់​ថែមទៀត។​

បច្ចុប្បន្ន​ជនល្មើស​ទាំងបី​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114