BREAKING NEWS
Search

បើក​ម៉ូតូ​ បុក​ត្រាក់ទ័រ​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​ ស្លាប់​ភ្លាមៗ

បន្ទាយមានជ័យ ​៖ ​យុវជន​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​ពីក្រោយ​ពេញទំហឹង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​៦ត្រង់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៣៥៧-០៣៥៨ ស្ថិត​នៅ​ភូមិ​ចក ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក​អនុសេនីយ៍ឯក​ទន់ សុ​គីន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រហាល​បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​នោះ​ មាន​ត្រាក់ទ័រ​ម៉ាក​MTZ80-2006​ក្បាល​ ពណ៌​ក្រហម សណ្ដោង​រ៉ឺម៉ក​ដែក ចំពោះ​អ្នក​បើក​ក្តាប់​អត្តសញ្ញាណ​មិនបាន​បើក​ពី​លិច​ទៅ​កើត ​លុះ​បើក​មកដល់​កន្លែង​កើតហេតុ​ក៏​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDAឌ្រីម​C125​ ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ​បន្ទាយមានជ័យ​1N-3092​ បើកបរ​ដោយ​ឈ្មោះ កែវ លី​ហ្វុ​ង ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​បើក​មក​បុក​ចំ​ពីក្រោយ​រ៉ឺម៉ក​ត្រាក់ទ័រ​ដែល​កំពុង​បើក​ដោយ​ពុំ​មាន​ភ្លើង​បំពាក់ ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​១​រំពេច​។

លោក​អនុសេនីយ៍ឯក​ទន់ សុ​គីន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ក្រោយពី​កើតហេតុ​ ​អ្នក​បើក​ត្រាក់ទ័រ​គេច​ខ្លួន​បាត់ ចំណែក​សព​ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ចំណែក ម៉ូតូ​និង​ត្រាក់​ទ័យ​ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114