បើក​រថយន្ដ​មិន​ប្រកាន់​ស្ដាំ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់
BREAKING NEWS
Search

បើក​រថយន្ដ​មិន​ប្រកាន់​ស្ដាំ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់

ឧត្ដរមានជ័យ ​៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ ត្រូវ​បាន​រថយន្ដ​ម៉ាក​កាមរី​ បើកបរ​មិន​ប្រកាន់​ស្ដាំ បុក​បណ្ដាល​ឲ្យរ​ងរ​បួស​នៅ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​០៧និង​២០​នាទី​ព្រឹក ស្ថិតនៅ​ភូមិ​ត្រពាំង​ពាំង​តៅ​ឃុំ​ត្រពាំង​តៅ ស្រុក​អន្លង់វែង​ ខេត្តឧត្ដរមានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ លើ​ផ្លូវ​ជាតិ​លេខ​២៦២៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង បង្ក​ឡើង​ដោយ​រថយន្ត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់ ខូច​ម៉ូតូ ១ គ្រឿង ខូច​រថយន្ត ១ គ្រឿង។

ចំណែក​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ប្រុស ភ័ស ភេទ​ប្រុស អាយុ​២៩ ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង បើកបរ​ម៉ូត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាកលេខ ឧ​ត្ត​រ​មានជ័យ ១D – ៤០២៣ បើកបរ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្បាល​លើ​ចិញ្ចើម​ខាងឆ្វេង និង​ជើង​ខាងស្តាំ។

អ្នកបើកបរ​រថយន្ត ឈ្មោះ ស៊ីម បញ្ញា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ឆាយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បើកបរ​រថយន្ត​ម៉ាក កាមរី ពណ៌ស ស៊េរី​១៩៩១ ពាក់​ស្លាក​លេខ ង​.៥១១២.​ភ​.​ព​២ ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត ពុំមាន​រងរបួស។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ។

ករណី​នេះ អធិការ​នគរបាល​ស្រុក បាន​ចាត់​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ចុះទៅ​កាន់​កន្លែង​កើតហេតុ ជួយ​អន្តរាគមន៍​យក​ជនរងគ្រោះ​ទៅកាន់​មន្ទី​រពេទ្យ​បង្អែក​ស្រុក អន្លង់វែង និង​ធ្វើ​កំណត់ហេតុ​ចាត់ការ​តាម​នីតិ​វិធី​៕
ចាន់ ធី

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114