ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ ជាមួយ​វត្ថុតាង​ថ្នាំញៀន​១១​កញ្ចប់​

​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ត្រូ​វបាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ជា​វត្ថុតាង​ថ្នាំញៀន​១១​កញ្ចប់​ខណៈ​ដែល​កំពុង​ជួញដូរ​ជាក់ស្ដែង​ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​៦​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ អេង ចាន់​នូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ ចំណែក​វត្ថុតាង​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​តូច (​ដប់​បី​កញ្ចប់​តូច​)​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ​គឺ ​កម្លាំង​ជំនាញ​ខណ្ឌ​ដូនពេញ​និង​កម្លាំង​ប៉ុស្តិ៍​ស្រះចក​បាន​ទទួល​ព័ត៌មាន ​សម្ងាត់​ថា​ស្ត្រី​រូប​នោះ​កំពុងតែ​សម្ងំ​លក់ដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​កើតហេតុ​នោះ ​ទើប​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​កម្លាំង​ចុះទៅ​ច្បាម​ឃើញ​មុខសញ្ញា​រូប​នោះ​ក៏​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​គ្រឿងញៀន​ចំនួន​១១​កញ្ចប់ ​ក៏​ចាប់​បញ្ជូន​មក​អធិការ​នគរ​បាល​ខណ្ឌ​ដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

 

​អត្ថបទ៖ រស្មី​