BREAKING NEWS
Search

ប៊ុត សីហា ទម្លាយ​សារ​ប្រេះឆា​ស្នេហា​ជាមួយ​ភរិយា

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ប្រុស​រលក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស ​ដែល​បាន​វិវឌ្ឍ​ខ្លួន​ចេញពី​ការ​ប្រឡង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​១​ ប៊ុត សីហា ថ្មីៗ​នេះ​បាន​ទម្លាយ​សារ​រៀបរាប់​ពី​វិបត្តិ​ផ្លូវចិត្ត​ឈឺចាប់​ ខណៈ​ការ​រស់នៅ​សាង​សុភមង្គល​ស្នេហា​រវាង​លោក​និង​ភរិយា ​ហាក់​គ្មាន​ភាព​ចម្រុះ​សម្រុង​គ្នា​រហូត​ធ្វើ​ឲ្យ​តារា​រូប​នេះ​ ប្រកាស​ចាកចេញពី​ជីវិត​ស្នេហ៍​មួយ​នេះ។

អតីត​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia ​រដូវ​កាល​ទី​១​លោក ប៊ុត សីហា បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ថា តើ​នៅ​លើ​លោក​យើង​នេះ​ មាន​មនុស្ស​ប៉ុន្មាន​អ្នក​ទៅ​ដែល​ជួប​រឿង​ដូច​ខ្ញុំ ? រស់នៅ​ជាមួយគ្នា​រាល់ថ្ងៃ​ ហើយ​ខ្លួនឯង​នេះ​គឺ​រូប​ខ្ញុំ​នេះ​ម៉​ង​ផ្ទាល់​ទាំង​ដឹង​ថា​រាល់ថ្ងៃ​រស់នៅ​ជាមួយ​គេ​ នឹង​វា​ទើសទាល់​ចិត្ត​គេ​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​យើង​គ្មាន​ការងារ​ធ្វើ ៣​ឬ​៥​ថ្ងៃ​ហើយ​ជាពិសេស​នោះ ​យើង​គ្មាន​លុយ​សល់ ​ឲ្យ​ទៅ​គេ​​ទុក​ទេ​ ដឹង​ថា​មានរឿង​ហើយ ​តែ​មិន​ដឹងថា​រឿង​នោះ ​ខ្នាត​តូច​ឬក៏​ធំ​នោះទេ​។



តារា​ចម្រៀង​លោក ប៊ុត សីហា បាន​បន្ត​ថា ​ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​នោះ​ទេ ​តែ​ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ថា​ខ្ញុំ​មិន​ល្ងង់​ទេ​ ពេលកន្លងមក​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​អ្នក​បាន​នោះ​ គឺ​ពេលនោះ​ចិត្ត​បេះដូង​ខួរក្បាល​ខ្ញុំ​វា​នៅ​ល្អ​នៅ​ខ្លាំង ​ហើយ​នៅ​ទ្រាំទ្រ​ជាមួយ​ពួក​អ្នក​បាន តែ​ពេលនេះ​គឺ​ខួរក្បាល​របស់ខ្ញុំ​វា​បាន​ប្រេះស្រាំ​ហើយ​គឺ​មិន​អាច​ទប់ទល់​ជាមួយនឹង​យើង​បាន​ទៀត​ឡើយ​ ទោះ​នៅ​ទៀត​ក៏​គ្មាន​ន័យ​ដែរ ​ខ្ញុំ​មានតែ​សុំ​ចាកចេញ​ទៅ​ហើយ​..​។​

ជាមួយគ្នានេះ​លោក ប៊ុត សីហា បាន​បន្ថែមទៀតថា សូមអ្នក​សប្បាយ​ឲ្យ​អស់ដៃ​ចុះ​ពេលនេះ​ខ្ញុំ​លែង​នៅ​ទើសទាល់​ពួក​អ្នក​ទៀតហើយ ​ហើយ​ខ្ញុំ​ក៏​មិន​យក​របស់​របប​អ្វី​វត្ថុ​ដែល​អ្នក​ចង់បាន​វា អ្នក​បាត់​វា​មិនបាន អ្នក​ខ្វះ​វា​ក៏​មិនបាន​រហូតដល់​អ្នក​ស្រលាញ់​វា​ជាង​ប្តី​ខ្លួនឯង​ទៅទៀត​អត់​អី​ទេ បើ​ស្រឡាញ់​របស់​នោះ​ជាង​ប្តី តែ​ឥឡូវ​មិនមែន​ត្រូវជា​ប្តី​អី​ទៀត​ដែរ​ តែ​ចង់​ប្រាប់​ទៅ​អ្នក​ចុងក្រោយ​ថា​ស្រឡាញ់​វា​ជាង​ខ្ញុំ​មិន​អី​ទេ​ តែ​បើ​អ្នក​ស្រឡាញ់​វា​ជាង​កូនស្រី​របស់​ខ្លួន​អ្នក​ទៀត ​ចង់​ប្រាប់​ទៅ​អ្នក​ថា​ប្រយ័ត្ន​ស្តាយក្រោយ​ទៅ​ថ្ងៃមុខ​..!! G9 na..bart all Friend’s (​ចប់​)​។​

តាមរយៈ​ការ​បែកធ្លាយ​ដំណឹង​នៃ​ការ​ប្រេះឆា​ស្នេហ៍​ពី​សំណាក់​តារា​ចម្រៀង​លោក ប៊ុត សីហា ជាមួយ​ភរិយា​ដែល​បច្ចុប្បន្ន​មានកូន​ស្រី​ម្នាក់​ជា​ចំណងដៃ​ហើយ​នោះ​ នៅ​រសៀល​ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០១៦​កម្ពុ​ជាថ្មី​ មិនអាច​ស្វែងរក​ការបកស្រាយ​ពី​សំណាក់​តារា​ប្រុស​រូបនេះ​ដើម្បី​បញ្ជាក់បន្ថែម​ឲ្យ​មហាជន​បានដឹង​កាន់តែច្បាស់​ថា​ វា​ជា​ការពិត​ឬមួយ​យ៉ាងណា​នៅឡើយ​ទេ ​ជុំវិញ​ការទម្លាយ​សារ​ខាងលើនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114