ប្តី​ចេញទៅ​ធ្វើ​ការ​បាត់​ព្រឹក​ឡើង​ត្រឡប់មកវិញ​ទើប​ដឹង​ថា​ប្រពន្ធ​ស្លាប់

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ​ឃុ​ត សំ​អូន អាយុ​៤១​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​ខណៈ​ដែល​ប្តី​ទើប​ត្រឡប់​មកពី​ធ្វើការ​បាន​ដឹង​ថា​ប្រពន្ធ​ស្លាប់​ក្នុង​ផ្ទះ​បាត់​ទៅ​ហើយ​។​
​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២១​ ខែមករា​នៅ​ភូមិ​ក្បាល​ទំនប់​សង្កាត់​បឹងទំពន់​២​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ពី​ប្តី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​កាល​ល្ងាច​ថ្ងៃទី​២០ ​ខែមករា​ គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​សន្តិសុខ​លុះ​មកដល់​ផ្ទះ​ហៅ​ប្រពន្ធ​ឲ្យ​បើកទ្វារ​តែ​មិន​ឮ​ឆ្លើយតប​សោះ​ហើយ​សង្ស័យ​ក៏​វាយ​កញ្ចក់​បង្អួច​មើល​ទៅ​ស្រាប់តែ​ឃើញ​ប្រពន្ធ​ស្លាប់​បាត់​ទៅ​ហើយ ​ព្រោះ​មិន​ដឹង​ស្លាប់​ពី​អង្កាល់​ណា​ដោយ​ខ្លួនប្រាណ​ស្លេកស្លាំង​បាត់​ទៅ​ហើយ​។ប្តី​ជនរងគ្រោះ​បាន​បញ្ជាក់​ថា​ ពួកគាត់​មាន​ស្រុក​កំំណើត​ភូមិ​តា​មាស​ឃុំ​ជាងដែក​ស្រុក​កំពង់ត្របែក​ខេត្ត​ព្រៃវែង​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អះអាង​ជំហាន​ដំបូង​គឺ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​ ​សព​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។

​គួរ​បញ្ជាក់​ថា​អ្នក​ដែល​កើត​ជំងឺ​បេះដូង​គឺ​គេ​មិនសូវ​ឲ្យ​រស់នៅ​ម្នាក់ឯង​ទេ​ព្រោះ​ងាយ​និង​គ្រោះថ្នាក់​ខ​ណៈ​ពុំ​មាន​អ្នក​នៅ​ក្បែរ​ជួយសង្គ្រោះ​៕

អត្ថបទ៖ ​ន​រា​