ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៦២​គ្រួសារ​ទៀត​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​
BREAKING NEWS
Search

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៦២​គ្រួសារ​ទៀត​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​បាន​ទទួល​អំណោយ​មនុស្សធម៌​ដែល​អាជ្ញាធរ​ខណ្ឌ​បាន​យក​ទៅ​ចែកជូន​និង​បន្ត​ការផ្សព្វផ្សាយ​ពី​ការបង្កា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩​។

​ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០២០​នេះ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​នាំ​យក​អំណោយ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បន្ត​ចុះសាកសួរ​សុខទុក្ខ សំណេះសំណាល និង​ផ្សព្វផ្សាយ​អំពី​វិធាន​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​Covid-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទ​១ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​សរុប​ចំនួន ៦២​គ្រួសារ ។

ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល លោក​អភិបាលខណ្ឌ ក៏បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួម​មាន អង្ករ​ចំនួន​២៥​គីឡូក្រាម​/៦២​គ្រួសារ មី​ជាតិ​ចំនួន​០១​កេស​, សាប៊ូ​លាងដៃ​ចំនួន​០៤​ដុំ​តូច​, ទឹកត្រី​១​យួរ ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខណ្ឌ ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕
រស្មី

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114