ប្រជាពលរដ្ឋ​ជាង​៤០​នាក់ មកពី​ភូមិ​អូរ​បាត់​មាន់ សំដៅ​មក​សាលាខេត្ត ដើម្បី​តវ៉ា​បញ្ហា​ដីធ្លី ត្រូវ​សមត្ថកិច្ច​ទប់ស្កាត់

ឧ​ត្ត​រ​មានជ័យ ​៖ នៅថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង៧ និង១១នាទី ប្រជាពលរដ្ឋ​មកពី​សង្កាត់​កូន​គ្រៀល សរុប​ចំនួន ៤៥​នាក់ (​ស្រី ៣០​នាក់​) គោយន្ត ០៣​គ្រឿង ម៉ូតូ ២​គ្រឿង ដឹកនាំ​ដោយ ឈ្មោះ ហូ​យ ម៉ៃ ភេទ​ស្រី អាយុ៤៩​ឆ្នាំ និង​ឈ្មោះ ហូ​យ ឈួ​យ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​បុស្ស មាន​គោលបំណង​មក​សាលាខេត្ត ដើម្បី​ជួប​ឯកឧត្តម​អភិបាលខេត្ត តវ៉ា​បញ្ហាដីធ្លី នៅ​ចំណុច អូរ​បាត់​មាន់ ស្ថិតនៅ​ភូមិ​បុស្ស។

ករណី​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើការ​ទប់ស្កាត់​ពួកគាត់​មិន​ឲ្យ​មក​សាលាខេត្ត តែ​បាន​នាំ​ពួកគាត់​ទៅ​សាលាសង្កាត់​កូន​គ្រៀល ដើម្បី​ជួប​ជាមួយ​លោក ផុន ចាន់​និល អភិបាលរងក្រុង និង​លោក លឿង ណុ​ច ចៅសង្កាត់​កូន​គ្រៀល ដើម្បី​ដោះស្រាយ និង​បាន​ឲ្យ​ពួកគាត់​វិល​ត្រឡប់​ទៅផ្ទះ​វិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114