BREAKING NEWS
Search

ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ប្រឈមមុខ​នឹង “​មហា​បាតុកម្ម​”

នៅ​ថ្ងៃ​ពុធ ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ ​ប្រឈម​នឹង​ការធ្វើ​បាតុកម្ម​ ដើម្បីប្រឆាំងនឹង​លោក​ប្រធានាធិបតី Nicolas Maduro ដែល​សកម្មភាព​លើ​ការ​រឹតបន្តឹង​ការក្តោបក្តាប់​អំណាច​របស់លោក​បា​នប​ង្ក​ឲ្យ​មាន​ភាពចលាចល​សម្លាប់​មនុស្ស​និង​ការកើនឡើង​នៃ​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។​

ពួក​អ្នកប្រឆាំង​លោក Maduro បាន​សន្យាថា​នឹង​រៀបចំ “​មហា​បាតុកម្ម​” ដោយ​អំពាវនាវ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​ពីរ​សប្តាហ៍​នៃ​អំពើហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់​និង​រាប់សិប​នាក់​ទៀត​រងរបួស​។​

ជាការ​សាប​ព្រោះនៃ​ភាពភ័យខ្លាច​លើ​អំពើហិង្សា​បន្ថែមទៀត លោក Maduro បាន​ងាក​ទៅ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​របស់គាត់ យោធា​និង​កងជីវពល​ស៊ីវិល​ឲ្យ​ការពារ “​បដិវត្តន៍​” ឆ្វេងនិយម​ដែល​ចាប់ផ្តើម​ដោយ​អ្នក​កាន់តំណែង​មុន​របស់គាត់​គឺ​លោក Hugo Chavez ក្នុង​ឆ្នាំ​១៩៩៩​។​

វា​នឹង​ក្លាយជា​ថ្ងៃ​នៃ​ការតវ៉ា​ធំ​បំផុត​ចាប់តាំងពី​សម្ព័ន្ធ​លោក Maduro ធ្វើ​សកម្មភាព​ដើម្បី​ដកហូត​អំណាច​របស់​អង្គនីតិបញ្ញត្តិ​សំឡេង​ភាគច្រើន​របស់​បក្សប្រឆាំង​និង​រារាំង​មេដឹកនាំ​បក្សប្រឆាំង​លោក Henrique Capriles ពី​ការចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​។​

នៅតាម​ដងផ្លូវ​នៃ​ទីក្រុង Caracas គេ​បាន​មើលឃើញ​ការប្រយុទ្ធ​គ្នា​រវាង​ក្រុមអ្នកតវ៉ា​ពាក់​ម៉ាស់​ចោល​ដុំថ្ម​និង​គ្រាប់បែក​សាំង Molotov ប្រឆាំងនឹង​ក្រុមប៉ូលិស​កុបកម្ម​ដែល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់​កៅស៊ូ​និង​កាណុង​បាញ់​ទឹក​។​

ឥឡូវនេះ គណបក្សប្រឆាំង​កំពុង​សង្ឃឹមថា​នឹងមាន​បាតុករ​ជាច្រើន​នាក់​នៅតាម​ដងផ្លូវ​ដែល​ពួកគេ​បាន​ជំរុញ​ឲ្យ​រក្សា​សន្តិភាព​។​

ពួកគេ​មាន​គម្រោង​ហែ​ក្បួន​ពី​ចំណុច​ជួបជុំ​ចំនួន​២៦​ឆ្ពោះទៅកាន់​កណ្តាល​ទីក្រុង Caracas ដែលជា​មូលដ្ឋាន​គាំទ្រ​លោក Maduro និង​ជា​កន្លែង​របស់​រដ្ឋាភិបាល​។ អាជ្ញាធរ​បាន​និយាយថា ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលទៅក្នុង​តំបន់​នោះទេ​ដែលជា​កន្លែង​ការជួបជុំ​របស់​គូបដិបក្ខ​នឹងត្រូវ​បានរៀបចំ​ឡើង​។​

គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​ពុធ​គឺជា​ថ្ងៃបុណ្យ​ជាតិ​មួយ​ដែល​សម្គាល់​ជាការ​ចាប់ផ្តើម​នៃ​ការតស៊ូ​បាន​ឯករាជ្យ​របស់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នៅ​ឆ្នាំ​១៨១០៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684