BREAKING NEWS
Search

ប្រទេស​សិង្ហ​បុរី រក្សា​ការ​ព្យាករណ៍​កំណើន​ឆ្នាំ​២០១៧ នៅពេលដែល​សេដ្ឋកិច្ច​រីកចម្រើន​ ២,៧​ភាគរយ​នៅក្នុង​ត្រីមាស​ទី​១ ​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី​ បាន​និយាយថា សេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងថា នឹង​រីកចម្រើន​នៅ​ចន្លោះ​ ១​ និង​ ៣​ភាគរយ​សម្រាប់​ឆ្នាំ​២០១៧ ជាមួយ​កំណើន​ទំនង​នឹង​កើនឡើង​ជាង​២​ភាគរយ​រារាំង​បាន​នូវ​ការកើតឡើង​នូវ​ហានិភ័យ​នៃ​ការចុះ​ខ្សោយ​។ ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម (MTI) បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ ខែឧសភា​ ថា សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហ​បុរី ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាងគេ​រំពឹងទុក​ចំនួន​ ២,៧​ភាគរយ​នៅក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៧ ​ពីមួយ​ឆ្នាំមុន​ជួយ​ជំរុញ​ដោយ​ការបន្ត​នូវ​ភាពខ្លាំង​នៅក្នុង​វិស័យ​សកម្មភាព​ផលិត​។​
​ ​
ក្រសួង​នេះ​ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​នឹង​រក្សា​ការ​ព្យាករ​ណ៍ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់ខ្លួន​សម្រាប់​ឆ្នាំ​ក្នុង​ឆ្នាំ​១ ​ទៅ​ ៣​ភាគរយ​ផងដែរ ជាមួយ​កំណើន​ទំនងជា​រីកចម្រើន​ដល់​ជាង​ ២​ភាគរយ​រារាំង​បាន​នូវ​ការកើតឡើង​នូវ​ហានិភ័យ​នៃ​ការចុះ​ខ្សោយ​។ សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ទៅលើ​ពាណិជ្ជកម្ម​របស់​ប្រទេស​សិង្ហ​បុរី​បាន​រីកចម្រើន​២​ភាគរយ​កាលពី​ឆ្នាំកន្លងមក ជំរុញ​ដោយ​ការធ្វើ​ឲ្យ​មាន​ជោគជ័យ​នៅក្នុង​សកម្មភាព​ផលិត​នៅ​ដំណាច់ឆ្នាំ​។ កំណើនសេដ្ឋកិច្ច​នៅក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ មាន​សភាព​យឺត​ពី​ការរីកចម្រើន ​២,៩​ភាគរយ ដែល​គេ​បានឃើញ​នៅក្នុង​ត្រីមាស​មុន​។ តួលេខ GDP នៅ​ឆ្នាំ​នីមួយៗ​នៅតែ​សម្រេចបាន​ប្រសើរ​ជាង​ការប៉ា​ន់​ស្មាន​ពីមុន​របស់​រដ្ឋាភិបាល​ថា មាន​ចំនួន​ ២,៥​ភាគរយ និង​ស្ថិតនៅក្នុង​ជួរ​ជាមួយ​ការស្ទង់មតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជាមួយ​ពួក​អ្នកសេដ្ឋកិច្ច​។​



​នៅលើ​មូលដ្ឋាន​តែ​សម្រួល​ប្រចាំ​រដូវ​នៅ​ត្រីមាស​នីមួយៗ​សេដ្ឋកិច្ច​បាន​រួញ​ចុះ​១,៣​ភាគរយ​ជាការ​បញ្ច្រាស​នៃ​ការ​ហក់​មកវិញ​ដ៏​ខ្លាំង​ចំនួន​១២៣​ភាគរយ​នៅក្នុង​ត្រីមាស​មុន ប៉ុ​ន្តែ​ល្អ​ជាង​ការប៉ា​ន់​ស្មាន​ការរីកចម្រើន​ជា​ផ្លូវ​ការដែល​មានការ​រួញ​ចុះ​ ១,៩​ភាគរយ​។ ពួក​អ្នកសេដ្ឋកិច្ច​ដែល​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters រំពឹងថា កំណើន​របស់ GDP នឹង​រួញ​ចុះ​១​ភាគរយ​នៅក្នុង​ត្រីមាស​ទី​១​។​

​នៅ​ទូទាំង​គ្រប់​វិស័យ​ឧស្សាហកម្ម​ផលិត​នៅតែ​ជា​អ្នកជំរុញ​ដ៏​សំខាន់​នៃ​កំណើន​ជាមួយ​ការរីកចម្រើន​នៅ​ឆ្នាំ​នីមួយៗ​ចំនួន​អេឡិចត្រូនិក និង​ភាពជាក់លាក់​ដែល​បាន​រីកចម្រើន​ដោយសារ​លទ្ធផល​នៃ​តម្រូវការ​សកល​ដ៏​រឹងមាំ​សម្រាប់​ឧបករណ៍​ចម្លង​អគ្គិសនី​ពាក់កណ្តាល និង​សម្ភារៈ​ផលិត​ឧបករណ៍​ចម្លង​អគ្គិសនី​ពាក់កណ្តាល​។ MTI បាន​និយាយ​ដូច្នេះ​។​

​នៅលើ​មូលដ្ឋាន​ត្រីមាស​នីមួយៗ​វិស័យ​សកម្មភាព​ផលិត​បាន​រួញ​ចុះ​ចំនួន​ ១,៥​ភាគរយ​ជំរុញ​ថយ​ក្រោយពី​ការរីកចម្រើន​ ៣៩,៨​ភាគរយ នៅក្នុង​ត្រីមាស​មុន​។ នៅក្នុង​របាយការណ៍រ​បស់​ខ្លួន​ក្រសួង​មាន​សភាព​ភ្លឺ​ថ្លា​បន្តិច​ចាប់តាំងពី​ដើមឆ្នាំ​ ២០១៧​មក ដោយសារ​ភាពល្អប្រសើរ​នៅក្នុង​ក្តីសង្ឃឹម​អំពី​កំណើន​នៃ​សេដ្ឋកិច្ច​រីកចម្រើន​នឹង​រីកចម្រើន​នៅក្នុង​ជំហាន​ឆាប់រហ័ស​ជាង​នៅ​ឆ្នាំនេះ ដែល​គាំទ្រ​ដោយ​តម្រូវការ​ក្នុងស្រុក​។ កំណើន​នៅក្នុង​ចំណោម​សេដ្ឋកិច្ច ASEAN សំខាន់ៗ​ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​រីកចម្រើន​នៅក្នុង​ឆ្នាំ​២០១៧​នេះដែរ ជួយ​ដោយ​តម្រូវការ​ក្នុងស្រុក​ងើបឡើង​វិញ និង​ការទទួលបាន​មកវិញ​នៅក្នុង​ការនាំចេញ​ទំនិញ​៕
CNA


​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684