BREAKING NEWS
Search

ប្រទេស​ហ្ស៊ីម​បា​វ៉េ​ កំពុង​ប្រយុទ្ធ​ជាមួយ​ការកើតមាន​ជំងឺ​គ្រុនពោះវៀន​ជាថ្មី​ឡើងវិញ​

​ការកើតមាន​ជំងឺ​គ្រុនពោះវៀន​នៅក្នុង​រដ្ឋាភិបាល​ នៃ​ប្រទេស​ហ្ស៊ីម​បា​វ៉េ​ បាន​សម្លាប់​មនុស្ស​អស់​២​នាក់ ហើយក៏​កំពុងតែបន្ត​ចម្លង​ទៅ​មនុស្ស​រាប់សិប​នាក់​ផ្សេង​ផង​ទៀត ​កំពុងតែ​បង្ក​ឲ្យ​កើតការ​ភ័យ​ខ្លាច ព្រើតែ​ទឹក និង​បញ្ហា​អនាម័យ ​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នេះ​។​

​​ក្រុមមន្ត្រី​និយាយថា មាន​ដល់​ទៅ​១២៦​ករណី​ នៃ​ជំងឺ​គ្រុនពោះវៀន​ត្រូវបាន​អះអាងថា កើតមាន​ក្នុង​ក្រុង Harare ចាប់ពី​ពេល​ចាប់ផ្តើម ​នៃ​រដូវភ្លៀង​នៅក្នុង​ប្រទេស​ហ្ស៊ីម​បា​វ៉េ​មក​កាលពី​រយៈពេល​ពី​រខែក​ន្ល​ង​ទៅ​ ក៏​នៅមាន​ការសង្ស័យ​ដល់​ទៅ​ជាង​១០០០​ករណី​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​។​
​ ​
ប៉ុន្តែ​វេជ្ជបណ្ឌិត Dr. Prosper Chonzi ដែល​គ្រប់គ្រង​មន្ទីរ​សុខាភិបាល​ប្រចាំ​ក្រុង Harare វិញ​បាន​និយាយ​ថា មិនចាំបាច់​មានការ​ភ័យ​ស្លន់ស្លោ​អ្វី​ឡើយ​។ លោក​បាន​និយាយថា អ្វីដែល​យើង​កំពុង​ធ្វើ​នោះ គឺ​ការអប់រំ​ដល់​សាធារណជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ទប់ទល់​ជាមួយនឹង​ជំងឺ​គ្រុនពោះវៀន​ត្រូវ​យល់​ដឹងថា វា​ជា​ជំងឺ​ង្វី តើ​វា​ឆ្លង​រាលដាល​ដោយ​របៀប​ណា ហើយ​តើ​ចៀសវាង​បាន​ពី​ជំងឺ​នេះ​វិញ​ដោយ​របៀប​យ៉ាងដូចម្តេច​។​

​លោក Itai Ruske នាយក​ប្រតិបត្តិ​ នៃ​សហគមន៍​ការងារ​សុខាភិបាល Community Working Group on Health បាន​និយាយថា រដ្ឋាភិបាល​របស់​ប្រ​ធានា ធិបតី Robert Mugabe មិនបាន​យល់ដឹង​ច្រើន​នោះទេ ពី​រដូវភ្លៀង​ឆ្នាំ​២០០៨​ឥ​០៩ ពេលដែល​ករណី​កើតមាន​ជំងឺ​អាសន្នរោគ​បានសម្លាប់​មនុស្ស​អស់​ជាង​៤០០០​នាក់​ក្នុងប្រទេស​ហ្ស៊ី​ម​បា​វ៉េ​នោះ​។​
​ ​
គឺ​ភាព​កខ្វក់​ដែល​ចាក់​ចូលទៅក្នុង​ដង​ទន្លេ ស្ទឹង​ទាំងឡាយ​ដែល​មនុស្ស​តែងតែ​ប្រើ​ទឹក​ទាំងនោះ​ជា​ប្រចាំ​ថ្ងៃ​។ អ្នក​ដែល​ប្រើប្រាស់​ទឹក​មាន​ផ្ទុក​ទៅដោយ​ជំងឺ​ទាំងនោះ​ហើយ ដែល​អាច​នឹង​ងាយ​ឆ្លង​ជំងឺ​ដែល​កើតមាន​ដោយសារតែ​ទឹក​កខ្វក់​ក្នុង​នោះ​មាន​ជំងឺ​គ្រុនពោះវៀន និង​ជំងឺ​អាសន្នរោគ​។​

​គ្រុនពោះវៀន​ ជា​ជំងឺ​គ្រុន​ដែល​បង្ក​ដោយ​បាក់តេរី​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​អង់ទីប៊ីយ៉ូទីក ប៉ុន្តែ​វា​នៅ​តែ​អាច​សម្លាប់​មនុស្ស​បាន​ដល់​ទៅ​ជាង​២២០.០០០​នាក់ ​នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ នេះ​បើ​យោងតាម​ការ​ប៉ាន់​ស្មាន​មួយ​ពី​ឆ្នាំ​២០១៤ រាយការណ៍​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114