BREAKING NEWS
Search

ប្រទេស​អ៊ីរ៉ាក់​ប្រកាស​ជ័យជម្នះ​សំខាន់​មួយទៀត​លើ​ពួក​ជី​ហាដ IS

ប្រទេស​អ៊ីរ៉ាក់​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​របស់ខ្លួន​បាន​ដណ្ដើមយក​ទីក្រុង Tal Afar និង​តំបន់​ជុំវិញ​នៅ​ភាគ​ខាងជើង​វិញ​ហើយ​នៅក្នុង​ជ័យជម្នះ​ដ៏​សំខាន់​មួយទៀត​លើ​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​។​

បើ​យោងតាម​សម្ព័ន្ធភាព​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ដែល​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​និយម​បាន​ឲ្យ​ដឹងថា ក្រុម IS ដែល​បាន​រឹបអូស​ជិត​មួយ​ភាគបី​នៃ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៤​បច្ចុប្បន្ន​គឺ​គ្រប់គ្រង​បានត្រឹមតែ​១០​ភាគរយ​នៃ​ប្រទេស​នេះ​ប៉ុណ្ណោះ​។​

ការដួលរលំ​នៃ​ទីក្រុង Tal Afar ដែល​ស្ថិតក្នុង​ខេត្ត​ភាគ​ខាងជើង Nineveh បាន​បំផ្លាញ​ក្រុម IS នៃ​អ្វីដែល​ធ្លាប់ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សំខាន់​រវាង​ទឹកដី​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​។​
​បន្ទាប់ពី​ការប្រយុទ្ធ​រយៈពេល​១២​ថ្ងៃ​ដោយ​កងកម្លាំង​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​ការវាយប្រហារ​អាកាសរ​បស់​សម្ព័ន្ធមិត្ត​និង​យុទ្ធជន​ប៉ា​រ៉ា​និកាយ​ស៊ី​អ៊ី​ត លោកនាយក​រដ្ឋមន្ត្រី Haider al-Abadi បានប្រកាសថា “​ទីក្រុង Tal Afar បាន​ដណ្ដើមយក​កន្លែង​របស់​ខ្លួន​វិញ​ហើយ​នៅក្នុង​ទឹកដី​ជាតិ​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោក​បាន​សន្យាថា​នឹង​រំដោះទឹកដី​អ៊ីរ៉ាក់​គ្រប់កន្លែង​ពី​ក្រុម​នេះ​។​

លោក Abadi បាន​និយាយថា “​យើង​ត្រូវ​និយាយ​ទៅកាន់​ឧក្រិដ្ឋជន​របស់​ក្រុម IS ថា ទោះបីជា​អ្នក​នៅទីណា​ក៏ដោយ យើង​នឹង​រំដោះ​វា​ហើយ​អ្នក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្លាប់​ឬ​ចុះចាញ់​ឡើយ​”​។​

ដូច​តាម​ការសន្យា​ដោយ​មន្ត្រី​អ៊ីរ៉ាក់​មែន ការទទួល​ជ័យជម្នះ​នេះ​គឺ​កើតឡើង​ទាន់ពេលវេលា​សម្រាប់​ពិធីបុណ្យ​ឥស្លាម Eid al-Adha ។​

លោក Andrew A. Croft មេបញ្ជាការរង​នៃ​ក្រុមចម្រុះ​បាន​និយាយថា ល្បឿន​នៃ​ការដណ្តើម​បាន​ទីក្រុង Tal Afar និង​តំបន់​ជុំវិញ​នោះមក​វិញ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​។​
គាត់​បាន​និយាយថា វា​បង្ហាញ​ពី​សមត្ថភាព​របស់​កង​កម្លាំង​អ៊ីរ៉ាក់​ប្រឆាំងនឹង​ពួក IS នៅ​ប្រទេស​អ៊ីរ៉ាក់​។ ពួកគេ​បាន​បង្ហាញថា យុទ្ធសាស្ត្រ​របស់​ក្រុមចម្រុះ​កំពុងដំណើរការ​ហើយ​។​

ក្រុម IS បាន​បាត់បង់​ទឹកដី​ជាច្រើន​ដែល​ខ្លួន​បាន​គ្រប់គ្រង​នៅក្នុង​ប្រទេស​ទាំងពីរ​ហើយ​អ្នក​ប្រយុទ្ធ​រាប់ពាន់នាក់​របស់ខ្លួន​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ចុងឆ្នាំ​២០១៤​មក​នៅពេលដែល​ក្រុមចម្រុះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​ក្រុម​នេះ​។​
ប៉ុន្តែ​ក្រុម​ជី​ហាដ​នេះ​ដែល​ក៏​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ISIS នៅតែ​បន្ត​អះអាង​ការវាយប្រហារ​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​អឺរ៉ុប៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114