BREAKING NEWS
Search

ប្រធានាធិបតី ស៊ី ជីន​ពីង នៃ​ប្រទេស​ចិន ធ្វើការ​កែទម្រង់​រចនា​សម្ព័ន្ធ​យោធា​ឡើងវិញ ព្រមទាំង​បង្រួបបង្រួម​ការគ្រប់គ្រង​ត្រួតពិនិត្យ​

​ប្រធានាធិបតី​នៃ​ប្រទេស​ចិន លោក ស៊ី ជីន​ពីង បានប្រកាស​ពី​ការរៀបចំ​បង្កើត​រចនា​សម្ព័ន្ធ​យោធា ​ថ្មី​មួយ​នៃ​កងទ័ព​ប្រដាប់អាវុធ​រំដោះប្រជាជន​ចិន ដើម្បី ប្រែក្លាយ​កងទ័ព​នេះ ឲ្យ​ទៅជា​កម្លាំង​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ឈានមុខ​មួយ ជាមួយនឹង​ការធ្វើ​ឲ្យ​ប្រសើរ​ថែម​ឡើង​នូវ​សមត្ថភាព​ប្រតិបត្តិការ​រួមគ្នា​មួយ នេះ​ជាការ​លើកឡើង​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​។​

​ការធ្វើ​មជ្ឈការ​ពាក់ព័ន្ធ​ទៅនឹង​រចនាសម្ព័ន្ធ​ថ្មី​នោះ គឺ​ការរួមបញ្ចូល​៨៤​កងឯកភាព​យោធា ដោយ​លោក​ស៊ី បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​ទំនើបភាវូបនីយកម្ម​ទៅលើ​កងកម្លាំងប្រដាប់អាវុធ​រំដោះប្រជាជន​ចិន ដែលជា​ការធ្វើ​ឲ្យ​មាន​សមត្ថភាព​ថ្មី​ក្នុងនោះ គឺ​ការហ្វឹកហ្វឺន​បំប៉ន​ផ្នែក cyberspace electronic និង​ការទទួលបាន​ព័ត៌មាន​ជាក់ស្តែង​ពី​សង្គ្រាម​តែម្តង​។​

​ក្នុងនាម​ជា​ប្រមុខ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម ទទួលបន្ទុក​ផ្នែក​យោធា​នោះ លោក ស៊ី ក៏​ជា​អគ្គបញ្ជាការ​ជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​ចិន​ផងដែរ​។​
​ ​
កងឯកភាព​ថ្មី​ទាំងអស់​មាន​រហូតដល់​៨៤​កងឯកភាព​នោះ គឺជា​ការ​កសាងឡើង​នូវ​រចនាសម្ព័ន្ធ យោធា​មួយ​ដែលមាន​កម្រិត​ថ្នាក់​ពិភពលោក​។ នេះ​ជាការ​លើកឡើង​ពី​លោក​ប្រធានាធិបតី ជម្រាប​ប្រាប់​ដល់​មេ​បញ្ជា​ទាំងអស់​នៃ​បណ្តា​អង្គភាព​កងឯកភាព​ថ្មី នៅឯ​ទីបញ្ជាការដ្ឋាន​នៃ​កងទ័ព​ប្រដាប់អាវុធ​រំដោះប្រជាជន​ចិន ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​។​

​ដូច្នេះ​មេបញ្ជាការ​នៃ​កងឯកភាព​ថ្មី​ទាំងនោះ​មាន​ឋានរ​ន្ត​ស័ក្តិ​ស្មើនឹង​នាយ​ឧ​ត្ត​ម​សេនីយ៍​ឬក៏​នាយ​ឧ​ត្ត​មនា​វី​។ នេះ​ជាការ​លើកឡើង​ដោយ​កាសែត​រដ្ឋ China Daily ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​នេះ​។

​រាល់​ការកែទម្រង់​ទាំងឡាយ​នោះ​ក៏​រួមមាន​ទាំង​ការបង្កើត​នូវ​រចនាសម្ព័ន្ធ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រួមគ្នា​មួយ ដែល​នឹងត្រូវ​បានសម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០ ហើយ​ថែមទាំង​បង្កើត​ឲ្យ​មាន​ទាំង​យោធា តំបន់​ផង​ទៀត​។​

​ដូច្នេះ​ប្រតិបត្តិការ​សឹក​ទាំង​៧ កាលពីមុន​នោះ របស់​ប្រទេស​ចិន ត្រូវបាន​បង្រួបបង្រួម​មកវិញ​ឲ្យ​នៅសល់​ត្រឹមតែ​៥​តំបន់​ប្រតិបត្តិការ​សឹក​តែ ប៉ុណ្ណោះ រួមជាមួយ​នឹង​ផ្នែក​គ្រប់គ្រង​យោធា​៤​ថ្នាក់ ដែល​គ្រប់គ្រង​ទាំង​បុគ្គលិក នយោបាយ ភស្តុភារ និង​សាស្ត្រា​វុ​ធ​ ដែល​ត្រូវបាន​ទទួលស្គាល់​ឲ្យ​ស្ថិតនៅក្នុង​១៥​ទីភ្នាក់ងារ​កាលពី​ឆ្នាំទៅ​មិញ​។ រីឯ​កងឯកភាព​ទាំង​៨៤​កង​ធំ នឹង​ស្ថិតនៅក្រោម​បញ្ជា​របស់​ទីភ្នាក់ងារ​ទាំង​១៥​ខាងលើនេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​បាន​ចូលនិវត្តន៍​ទៅហើយ គឺ​លោក Xu Guangyu ដែល​ជា​មន្ត្រី​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​មួយរូប​នៃ​សមាគម China Arms Control and Disarmament Association ដែលមាន​ស្នាក់នៅ​ក្រុង​ប៉េកាំង​បាន​លើកឡើងថា ការ​បង្រួម​រចនាសម្ព័ន្ធ​ថ្មី​នេះ គឺជា​តំណាង​ឲ្យ​ដំណាក់កាល​ទី​២​យ៉ាង​ធំ នៃ​កំណែទម្រង់​ផ្នែក​យោធា​របស់លោក ស៊ី នោះ​ហើយ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684