ប្រធាន​ស.ស.យ.ក ដឹកនាំ​យុវជន​ចូលរួម​វេច​ខ្ចប់​ឃិត​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ

កែប ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នេះ​បលោក ងួន ច័ន្ទ​សុជាតា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប (​សស​យក​) បាន​ដឹកនាំ​យុវជន សស​យក​ខេត្ត ចូលរួម​វេច​ខ្ចប់​កញ្ចប់​ឃី​ត​ចំនួន ២០០​កញ្ចប់ ដោយ​ក្នុង​នោះ​មាន​អង្ករ ១៥​គ​ក្រ មី​១០​កញ្ចប់ ត្រីខ ៦​កំប៉ុង ទឹក​ស៊ីអ៊ី​វ ២​ដប និង​សាប៊ូ ២​ដុំ សម្រាប់​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ខ្វះខាត​ជួប​ការលំបាក នៅតាម​ភូមិ​នានា​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប លោក ងួន ច័ន្ទ​សុជាតា តែងតែ​ដឹកនាំ​ក្រុមការងារ និង​យុវជន ស ស យ ក ចូលរួម​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បង្ការ ទប់ស្កាត់ ការពារ​ករណី​ចម្លងជំងឺ​កូ​វីដ​១៩ នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ហើយ​គោលដៅ​ដែល​ត្រូវ​ឌ​ធ្វើការ​ផ្សព្វផ្សាយ ដូចជា​ផ្សារ​ក្តោ​ម ដោយ​បាន​ចែក​ខិត​ប័ណ្ណ​ជាច្រើន​សន្លឹក ចង​បដា​នៅ​តាម​មាត់​ឆ្នេរ​លេង​ទឹក (​ស្រី​ស​) ព្រមទាំង​បាន​ធ្វើ​ការណែនាំ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ទេសចរណ៍ ត្រូវ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​៕
សេង ណា​រិ​ទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114