ប្រពន្ធ​ត្រូវ​ប្តី​កាប់​ចំក្បាល​២​ពូថៅ​របួសធ្ងន់​ ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ​បន្តិចបន្តួច
BREAKING NEWS
Search

ប្រពន្ធ​ត្រូវ​ប្តី​កាប់​ចំក្បាល​២​ពូថៅ​របួសធ្ងន់​ ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ​បន្តិចបន្តួច

បន្ទាយមានជ័យ ៖ ប្ដី​កំណាច​ត្រូវ​បាន​នគរបាល​ចាប់បញ្ជូន​ទៅ​ឲ្យ​ដេក​គុក​ ដោយសារតែ​ជម្លោះ​ក្នុង​គ្រួសារ​បន្តិចបន្តួច​សោះ​ទាញ​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ​បណ្តាល​ឲ្យ​របស់​ធ្ងន់​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត កើតហេតុ​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ​ឆ្នាំ​២០២០ នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ជា​ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​ជា ប្រពន្ធ​ឈ្មោះ ធន លាង​ហាន​អាយុ​៣៨​ឆ្នាំ​និង​ប្តី​ឈ្មោះ ស៊ិន ស៊ី​សុផាត ប្រុស​អាយុ ៣៨​ឆ្មាំ រស់នៅ​ភូមិ​បឹង​ស្នោ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​មុនពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ស្រវឹងស្រា​មកដល់​ផ្ទះ​បង្ក​ជា​ជម្លោះ​ជា មួយ​ប្រពន្ធ​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​ដោយ​អំណាច​ស្រា​ចូល​ពោះ​ភ្លេច​ស្មារតី​បាន​យក​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ​ចំក្បាល​ចំនួន​២​ពូថៅ បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​រត់​ឲ្យ​អ្នក​ជិត​ខាង​ជួយ​ស្របពេលនោះ​ញាតិ​ជិតខាង​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉ោយប៉ែត​ដើម្បី​សង្គ្រោះបន្ទាន់។

ចំណែក​ប្តី ត្រូវ​បាន​ប្រជាពលរដ្ឋ មេភូមិ​និង​កម្លាំង​ប្រជា​ការពារ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​នាំ​ខ្លួន​ទៅ​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​។លោក​អធិការ​បាន​បញ្ជាក់​ទៀតថា ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនដៃដល់​បាន​សារភាព​ថា ខ្លួន​ពិតជា​យក​ពូថៅ​កាប់​ទៅលើ​ក​ប្រពន្ធ​២​ពូថៅ​ពិត​ប្រា​ដក​ដោយសារ​ស្រវឹង​ខ្លាំង​។ ដោយ​ផ្អែកលើ​ចម្លើយ​សារភាព​និង​ការប្រព្រឹត្ត​ល្មើស​ជាក់ស្តែង ជនសង្ស័យ​ឈ្មោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114