ប្រភព​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​បូជា តាម​ដែល​ចាស់​ទុំ​អ្នក​មុខ អ្នកការ​តំណាល​តៗគ្នា

បុណ្យវិសាខបូជា ជាបុណ្យ ក្នុងព្រះពុទ្ធសាសនា ដ៏សំខាន់សម្រាប់ ពុទ្ធសាសនិក គោរពប្រតិបត្តិ ដែលត្រូវ ប្រារព្ធនៅថ្ងៃទី១៥កើត ខែពិសាខ ​ត្រូវ​នឹង​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២០។

ពិធីបុណ្យ​វិសាខ​បូជា ​ជា​បុណ្យ​ដ៏​ធំ​មួយ​ នឹង​មានសារៈសំខាន់ណាស់ សម្រាប់​ពុទ្ធសាសនិក​ គោរពប្រតិបត្តិ ក្នុង​ព្រះ​ពុទ្ធសាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។

ព្រះពុទ្ធ​យាង​ចុះ​កាន់គភ៌នៃព្រះវរមាតា ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ អាសាធ ទ្រង់​ប្រសូត​ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃ ពេញបូណ៌មី ខែពិសាខ និងទ្រង់ចូល បរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខ បូជាគេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះ តម្រូវទៅតាមពាក្យថា “បុណ្ណមី” មាន សេចក្ដីថា ខែពេញបូណ៌មី ។

ប្រភព​កំណើត​នៃ​វិសាខបូជា​បុណ្យ វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​តៗ​គ្នា​បាន​ឲ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រាមា​ឥស្សរាធិបតី “​ព្រះ​អង្គឌួង​” ដែល​គង់នៅ​ក្នុង​ឧដុង្គ​ជា ដំបូង​ព្រោះថា ក្នុង​ពុទ្ធសករាជ​២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើសុំ​ទូទៅ​ក្នុង កម្ពុជរដ្ឋ​។​

​គម្ពីរ​ទី​៣ ហៅថា “​បឋមសម្ពោធិ​កថា​” គឺ​បឋមសម្ពោធិ​វិត្ថារ​នោះឯង​ដែល​ព្រះឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ​និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេច​ព្រះមហា​សង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះ បាទ សម្ដេចព្រះ​ស៊ីសុវត្ថិ មាន​៣០​បរិច្ឆេទ ដូច​ច្បាប់ដើម​។ គម្ពីរ​នេះ​មាន​ជា​បែបបទ សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា​ក្នុង​វត្ដ គណៈ​ធម្ម​យុ​ត្ដិក​និកាយ​ទូទាំងប្រទេស ខ្មែរ​។ ការធ្វើ​វិសាខបូជា ក្នុងសម័យ​រជ្ជកាល ទី​២ នោះ​ប្រហែល​ជាមាន​ធ្វើ​តែ​ក្នុង​ក្រុង មិនទាន់បាន​ផ្សព្វផ្សាយ​ទៅគ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយក៏​មិនទាន់មាន​ភាព ឱឡារិក​អធិកអធម​ដែរ​។​

​មុន​សម័យ​ពុទ្ធកាល ប្រទេស​ឥណ្ឌា មាន​ឈ្មោះថា ជម្ពូទ្វីប ចែកជា​ពីរ​ផ្នែក​។ ផ្នែក​ខាងក្នុង​ហៅថា មជ្ឈិមប្រទេស​និង ផ្នែក​ខាងក្រៅ​ហៅថា បច្ចន្ដប្រទេស​។ ប្រទេស​នេះ មាន​រាជាណាចក្រ​ច្រើន​តូច​-​ធំ​។ ខ្លះ​ជា​រាជាធិបតេយ្យ​ខ្លះ​ជា​សន្ដតិវង្ស ច្រើន​រួមគ្នា​។ បណ្ដា​នគរ​ទាំងឡាយ​ដែល​តាំង​ក្នុង​មជ្ឈិមប្រទេស​ក្រុង​កបិល​ព​ស្ដុ​ជា​រាជាណាចក្រ​មួយ​ស្ថិតនៅ​តំបន់​ជើងភ្នំ ហេមពាន្ដ​គ្រប់គ្រង និង​ដឹកនាំ​ដោយ ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​អគ្គមហេសី ព្រះ​នាង​សិរិ​មហាមាយា​។​

​កាល​មុន​ពុទ្ធសករាជ​៨០​ឆ្នាំ នៅពេល ដែល​ទ្រង់​គភ៌​គ្រប់​១០​ខែ​ហើយ ព្រះ​នាង សិរិ​មហា មាយា​ក៏បាន​ស្នើសុំ​ព្រះ​បរម​រាជានុញាត​ពី​ស្វាមី ដើម្បី​យាង​ទៅ​ប្រសូត​បុត្រ​នៅ​ទីក្រុង​ទេវ​ទ​ហៈ ដែលជា​ទីក្រុង​កំណើត​របស់​ព្រះ​នាង​តាម​ប្រពៃណី នៃ​ជនជាតិ ឥណ្ឌា​នាពេលនោះ​៕
នាគព័ន្ធ

          



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114