ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន SoftBank Group ធ្លាក់​ចុះ​ ដោយសារ​ភាព​វឹកវរ​របស់​ក្រុមហ៊ុន​WeWork

ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​SoftBank Group បាន​ខាតបង់​ទឹកប្រាក់​ចំនួន​៦,៤​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​២​ឆ្នាំនេះ​ដោយសារ​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ជាច្រើន​ដូចជា​WeWork​និង Uber ជាដើម​បាន​ទទួល​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

ក្នុង​រយៈពេល​បី​ខែ​ដែល​បញ្ចប់ទៅ​ត្រឹម​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​ការខាតបង់​លើ​អាជីវ​កម្មបាន​កើនឡើង​ដល់​៧០៤,៤​ពាន់​លាន​យ៉េន (៦,៤​ពាន់​លាន​ដុល្លារ​) ។​

ក្រុមហ៊ុន​បានលើកឡើង​ថា​ការខាតបង់​លើ​អាជីវកម្ម​ដំបូង​ពាក់កណ្តាល​ចេញមក​ពី Vision Fund​និង Delta Fund របស់ខ្លួន​រហូតដល់​៥៧២,៦​ពាន់​លាន​យ៉េន​ដែល​ភាគច្រើន​ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​សមរម្យ​នៃ​ការវិនិយោគ​រួមទាំង​ក្រុមហ៊ុន​Uber និង​WeWoork ក៏ដូចជា​អង្គការ​សម្ព័ន្ធ​ទាំងបី​របស់ខ្លួន​។​

ប្រាក់ចំណេញ​សុទ្ធ​ក្នុង​រយៈពេល​៦​ខែ​គិត​ត្រឹម​ខែកញ្ញា​បាន​ធ្លាក់ចុះ​៤៩,៨% ឬ​ស្មើនឹង​៤២១,៦​ពាន់​លាន​យ៉េន​ដោយសារ​ការខាតបង់​លើ​អាជីវកម្ម​ចំនួន​១៥,៦​ពាន់​លាន​យ៉េន​។​

កាលពី​ខែ​មុន​ក្រុមហ៊ុន​SoftBank បាន​បញ្ជាក់ថា​ ខ្លួន​កំពុង​បញ្ចូល​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​ក្រុមហ៊ុន​WeWork​ដែល​នៅពេលនោះ​ត្រូវបាន​គេ​កោតសរសើរ​ថា​ជា Unicorn ដែលមាន​ពន្លឺ​ភ្លឺ​ថ្លា​មានតម្លៃ​ដល់​ទៅ​៤៧​ពាន់​លាន​ដុល្លារ​នៅ​ដើមឆ្នាំ​នេះ៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114