ផឹកស៊ីរួចជូនដំណើរមិត្តភ័ក្រ្តទៅផ្ទះ ត្រឡប់មកវិញបុករថយន្តពីក្រោយបាក់ភ្លៅម្ខាង កូនជិៈជាមួយរងរបួសស្រាល
BREAKING NEWS
Search

ផឹកស៊ីរួចជូនដំណើរមិត្តភ័ក្រ្តទៅផ្ទះ ត្រឡប់មកវិញបុករថយន្តពីក្រោយបាក់ភ្លៅម្ខាង កូនជិៈជាមួយរងរបួសស្រាល

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ក្រោយពីផឹកសុីចប់សប់គ្រប់ហើយបានជូនដំណើរ មិត្តភ័ក្រ្តទៅផ្ទះ ត្រឡប់មកវិញ បុករថយន្តពីក្រោយបាក់ភ្លៅម្ខាង កូនជិៈជាមួយរងរបួសស្រាល ។ ហេតុការណ៍​នេះបានកើតឡើង នៅវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើង លេខ ០២៤៣-០២៤៤  ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី សៅរ៍ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុនោះជនរងគ្រោះបាន ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងដឹកកូនពីក្រោយមានឈ្មោះ ពៅ វិសា ភេទប្រុស អាយុ ៥ ឆ្នាំ។

លោកវរសេនីយ៍ឯក បានបន្តថា ក្រោយពីផឹកស៊ីនៅផ្ទះមិត្តភក្តិរួច បុរសរូបនោះបានបើកម៉ូតូនាំមិត្តភក្តិ ត្រឡប់មកផ្ទះវិញ។ ពេលជូនមិត្តភក្តិដល់ផ្ទះ ហើយរូបគេបានត្រឡប់មកវិញ ដោយបើកម៉ូតូពីលិចទៅកើត ពេលបើកដល់ចំណុចកើតហេតុដោយស្រវឹងខ្លាំង បានបើកម៉ូតូទៅបុករថយន្តម៉ាក DVO ពណ៌ក្រហម ពាក់​ស្លាកលេខភព3F. 1121 ពីក្រោយខូចឈប់ចតលើគន្លងម៉ូតូ ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូជាឪពុកបាក់ភ្លៅខាងស្តាំរបួសធ្ងន់ និងកូនចុកចុងដង្ហើម របួសស្រាល។

ជនរងគ្រោះទាំង២នាក់ឪបុកនិងកូនត្រូវបាននគរបាលចរាចរណ៍ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែករថយន្តនិងម៉ូតូនគរបាលជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ គង្គា