BREAKING NEWS
Search

ផឹក​ស្រា​ស្រវឹង​ ដើរ​ដួល​ផ្ងារ​ក្រោយ​ ស្លាប់​ទាំង​នៅ​ក្មេង

ភ្នំពេញ ៖ បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ ខណៈ​ដែល​ផឹកស្រា​ស្រវឹង​ទោរទន់​ខ្លាំង​ពេក ភ្លាត់ស្នៀត​ដើរ​រអិល​ជើង​ដួល​ផ្ងារ​ក្រោយ​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច រកតែ​ដឹក​ទៅ​ពេទ្យ​មិនទាន់​ផង តែ​ដោយសារ​មិន​អស់ចិត្ត​ ក្រុម​គ្រួសារ​បាន​ហៅ​ក្រុម​សង្គ្រោះ​ចុះទៅពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​មែន កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ស្ថិតនៅ​បុរី​សន្តិ​ភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សព​ជនរងគ្រោះ ឈ្មោះ ឌិ​ល សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ។

តាម​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនរងគ្រោះ ផឹក​ស្រា​តាំងពី​ពេល​ល្ងាច​មក​ម្ល៉េះ មិន​ទាន់​ហូបបាយ លុះដល់​វេលា​ម៉ោង​ខាងលើ ក្នុង​សភាព​ស្រវឹង​ទោរទន់ ភ្លាត់ស្នៀត​រអិលដួល​ផ្ងារ​ក្រោយ បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត តែ​ដោយ​មិន​អស់ចិត្ត មើល​ទៅ​ដូចជា​ស្រស់ៗ​ពេក បាន​ហៅ​ក្រុម​សង្គ្រោះ ឲ្យ​មកជួយ​ពិនិត្យ​ជាក់ស្ដែង​ឃើញថា​ ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ មុននឹង​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទ ៖ វិទូ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114