ផ្ទុះអាវុធនៅក្នុងអគារស្នាក់នៅ នៃខេត្តរ៉ាក់យ៉ង ស្លាប់ពលករខ្មែរ ១ និង របួសធ្ងន់ ២
BREAKING NEWS
Search

ផ្ទុះអាវុធនៅក្នុងអគារស្នាក់នៅ នៃខេត្តរ៉ាក់យ៉ង ស្លាប់ពលករខ្មែរ ១ និង របួសធ្ងន់ ២

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ១ នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងចំណោមពលករខ្មែរ ដែលរងរបួសចំនួន ៣ នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ខណៈដែលពួកគេជាច្រើននាក់កំពុងជួបជុំគ្នាផឹកស្រា ក្រោយពេលសម្រាកពីការងារ ហើយត្រូវបានមេការ ដែលជាជនជាតិថៃ មកហាមប្រាមឱ្យ​ឈប់ ទើបបណ្តាលអោយមានការទាស់សម្តីគ្នា ហើយមេការ ដែលជាជនជាតិថៃរូបនោះ បានដកកាំភ្លើងខ្លីបាញ់សំដៅចូលវង់ផឹកសុីតែម្តង ។

យោងតាមារផ្សាយរបស់គេហទំព័រ កាសែតថៃរ៉ាត់ បានលើកឡើងថា ហេតុការណ៍ ដែលឈានដល់ការផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤៥ នាទី យប់ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ក្នុងបរិវេណបន្ទប់ទឹករួម នៃកន្លែងស្នាក់នៅរបស់កម្មករកសាង ដែលជាកន្លែងសំណង់ ខនដូ មីនៀម ដ៏ធំមួយ ក្នុងឃុំម៉ាបតាភុត ស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

គេហទំព័រ ដដែលបានស្រង់សម្តីសាក្សីមកបញ្ជាក់ថា នៅមុនពេលកើតហេតុគឺមានពលករខ្មែរ ៤ – ៥ នាក់ បានជួបជុំនាំគ្នាផឹកសុី ក្រោយពេលសម្រាកពីការងារ នៅពេលនោះដែរក៏ស្រាប់តែមានអ្នកមើលការខុសត្រូវម្នាក់ឈ្មោះ ផៃរ៉ូត នួនសាង៉ា បានដើរមកហាមឱ្យ​ឈប់ផឹក ព្រោះយប់ហើយខ្លាចស្អែកឡើងធ្វើការមិនកើត ប៉ុនតែដោយសារអំណាចនៃជាតិសុរា ធ្វើអោយកម្មករទំងនោះមិនស្តាប់ ទើបឈានដល់ការប្រកែកគ្នាតឹងសសៃ ក ដោយភ្លាមៗនោះដែរ លោកមេកាបានដកកាំភ្លើងខ្លីពីចង្កេះមកបាញ់ចូលកណ្តាលវង់ផឹកសុី ទើបធ្វើអោយរងរបួសទៅលើពលករខ្មែរ ចំនួន ៣ នាក់ ដោយក្នុងនោះម្នាក់ត្រូវពោះធ្លាយចេញទៅម្ខាង និងម្នាក់ទៀត ត្រូវចំកណ្តាលដើមទ្រូង ។

នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ក៏មានការភ្ញាក់ផ្អើលទៅដល់កម្មករដទៃ និងចោមរោមវាយទៅលើមេកាបណ្តាលឱ្យ​មានស្នាមរបួសពេញក្បាល និងលើខ្លួនប្រាណ ព្រមទាំងបានស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកពលករខ្មែរទាំង ៣ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ម៉ាបតាភុត ក៏បានស្លាប់ម្នាក់ ដែលត្រូវគ្រាប់ធ្លាយពោះ ដោយឡែកអ្នកដែលត្រូវចំកណ្តាលដើមទ្រូងក៏មិនដឹងជាយ៉ាងណាដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ក្រុមតម្រួតថៃ បានយកកាំភ្លើងទៅរក្សាទុកដើម្បីទុកជាភស្តុតាង និងស្រាវជ្រាវឱ្យ​បានច្បាស់ទៅលើដើមចមនៃរឿងផ្ទុះអាវុធនេះ ៕

អត្ថបទ៖សោ និយមរ័ត្ន

ចុចអាន៖កម្ពុជាបន្តទទួល​ឥទ្ធិពល​ជ្រលងនៃប្រព័ន្ធសម្ពាធទាប