ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ប៉ូលិស​ស្រី កាត់​ប្រដាប់​ភេទ​ប៉ូលិស​ប្រុស ដោយសារ​ភ្លើង​ប្រចណ្ឌ
BREAKING NEWS
Search

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ប៉ូលិស​ស្រី កាត់​ប្រដាប់​ភេទ​ប៉ូលិស​ប្រុស ដោយសារ​ភ្លើង​ប្រចណ្ឌ

កំពង់ធំ ៖ ករណីនេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​១០និង​១០នាទី​ ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​ពោន ឃុំ​ច្រនាង ស្រុក​តាំងគោក​ខេត្តកំពង់ធំ​។

តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី ដែល​បានដឹង ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ស្រុក​តាំងគោក គឺជា​ស្រុក​ទើបតែ​បង្កើត​ថ្មី មាន​កើតហេតុ អំពើ​ហិង្សា​ដោយ​ចេតនា ដោយមាន​អាវុធ កាំបិត​ប៉័ងតោ សម្រាប់ ប្រើប្រាស់ ជា​អាវុធ​ក្នុង ករណី នេះ​បាន​បង្កឡើង​ដោយ​ជនសង្ស័យ​មានឈ្មោះ​រិ​ទ្ធ ស្រី​នាង ភេទ​ស្រី ​អាយុ​២៨ឆ្នាំ ​មុខរបរ​ធ្វើ​ប៉ូលិស​ចរាចរ រស់នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែក ភាគី ម្ខាង​ទៀត​ ជា​ប៉ូលិស​ចរាចរណ៍​ដូចគ្នា បាន​យក​កាំបិត​ប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ​ដែលមាន​ឈ្មោះ​ខៀន សុខ​ល័​ក្ខ ភេទ​ប្រុស​អាយុ៣៣​ឆ្នាំ មុខរបរ​ធ្វើ​ប៉ូលិស​ចរាចរណ៍ រស់នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។

ក្នុង​ករណី​អំពើ​ហិង្សា​នេះ លោក​ប៉ូលិស សំបូរ​ស្នេហ៍ ឈ្មោះ ខៀន សុខ​ល័​ក្ខ ត្រូវ បាន​ស្រី​កំណាន់ ឈ្មោះ​រិ​ទ្ធ ស្រី​នាង កាត់​អា​អូន​តូច (​ប្រដាប់ភេទ​) វិ​ស​ដាច់​ខាន​បន្ត​ពូជ និង​ថែម​មួយ​កាំបិត​ចំ​ភ្លៅ ទុកជា​ការ​ព្រមាន ដល់ បង​បុរសៗ ដែល ចូលចិត្ត​ភ្លក់​សម្លម្ជូរ​ផង កកូរ​ផង ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ នេះ​កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ។

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន ទៅ​មន្ទីរ​ពេទ្យ​បង្អែក បារាយណ៍ សន្ទុក ចំណែក​ជនសង្ស័យ​ក្រោយ​បង្កហេតុ​រួច បាន​រត់​គេច​ខ្លួនបាត់​ស្រមោល ករណី​ខាងលើ​នេះ​ លោក​សន តា​ល់ អធិការ​ស្រុក​តាំងគោក បាន​ឲ្យ​ដឹង​ថា លោក​ពុំ​ហ៊ាន​ផ្តល់​ព័ត៌មាន​នោះ​ទេ សូម​ឲ្យ​ទាក់ទង សួរ​លោក ស្នងការ​ទៅ ចំណែក​លោក អ៊ុក កុសល ស្នងការ នគរបាល ខេត្ត កំពង់ធំ បាន​បញ្ជាក់​ជូន​បងប្អូន សារព័ត៌មាន​ថា នារី​មុខសញ្ញា​ដែល​ជា​ជន ប្រព្រឹត្ត​បទល្មើស​ខាងលើ​នេះ មានមុខ​របរ អតីត ជា​នារី​បម្រើ​សេ​វ៉ា​ខារ៉ាអូខេ គាត់ មិនមែន​ជា នគរបាល​នារី​នោះទេ៕
ប៊ុន រដ្ឋា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114