BREAKING NEWS
Search

ផ្លូវលំ២ខ្សែនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកំពុងរងការខូចខាតដោយសារជំនន់ទឺកភ្លៀង

ខេត្តឧត្តរមានជ័យ: ផ្លូវលំចំនួន២ខ្សែ និងសាលាឃុំនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិលកំពុងតែរងការខូចខាតយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀងដែលផ្លូវលំមួយខ្សែត្រូវឆ្លងកាត់ពីភូមិដូនទា ឆ្ពោះទៅភូមិអំពិលថ្មី និងភូមិរំដួលហើយ និងមួយផ្លូវលំមួយខ្សែទៀតចាប់ពីភូមិយ៉កឆ្ពោះទៅភូមិហា​លៀម​សែន​ជ័យ​ស្ថិតនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំអំពិលបានប្រាប់ដល់អ្នកសារព័ត៌មានយើងដឹងថាដោយឃើញមានការលិចលង់ដោយសារជំនន់ទឹកភ្លៀងខូចខាតផ្លូវ សាលាឃុំ សាលារៀននឹងពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទើបលោកមេឃុំអំពិលបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជាក់ស្តែងដល់ទីកន្លែងតែម្តង។

មេឃុំអំពិល និងនាយប៉ុស្តិ៍រដ្ឋបាលអំពិលក៏បានបន្តទៀតថា កន្លងមកផ្លូវនេះគឺមិនដែលមានបញ្ហាអ្វីទេទើបតែ៣ថ្ងៃនេះគឺចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២០នេះ ដែលមានភ្លៀងធ្លាក់ខ្លាំងទើបធ្វើអោយផ្លូវនេះរងការខូចខាតបែបនេះ ដូច្នេះសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវ២ខ្សែនេះសូមអោយផ្អាកធ្វើដំណើរសិនត្រូវឆ្លងកាត់តាមផ្លូវវាងវិញមូលហេតុ ដែលអាជ្ញាធរហាមឃាត់បែបនេះព្រោះខ្លាចបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបគ្រោះថ្នាក់ណាមួយដែលកើតឡើងជាយ:ថាហេតុព្រោះទឹកភ្លៀងកំពុងតែជន់ខ្លាំង។

ជាចុងក្រោយអាជ្ញាធរភូមិឃុំក៏ដូចជានាយប៉ុស្តិ៍រដ្ឋបាលឃុំអំពិលក៏សូមផ្ញើរជាសារមួយដល់ប្រជាពលរដ្ឋទាំងអស់សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅទីជិតឆ្ងាយជាពិសេសកូនតូចៗរបស់ពួកគាត់សូមកុំបណ្តោយអោយកូនលេងទឹកព្រោះនឹងអាចមានគ្រោះថ្នាក់ដល់ពួកគាត់ហើយនឹងជំងឺដង្កាត់ផ្សេងៗ៕

ដោយ៖ចាន់ ធី