ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២០ ភាគរយ គ្រោង​បញ្ចប់​មុន​ផែនការ

គិតត្រឹមខែមេសា ឆ្នាំ២០២០ នេះ គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ក្រសួង​សាធារណការ​នៅ​លើ​ផេក។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ បាន​បើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ប្រើ​រយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ ដែល​ចំណាយ​ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក៕