ពលរដ្ឋខ្មែរ៣នាក់ដែលជាប់គាំងនៅសេអ៊ូល នឹងអាចបន្តដំណើរមកកម្ពុជាវិញ
BREAKING NEWS
Search

ពលរដ្ឋខ្មែរ៣នាក់ដែលជាប់គាំងនៅសេអ៊ូល នឹងអាចបន្តដំណើរមកកម្ពុជាវិញ

សេអ៊ូល ៖ ប្តីប្រពន្ធខ្មែរមួយគូ រួមនឹងទារកម្នាក់ អាយុ១១ខែ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ព្រលានយន្តហោះអ៊ីនឆន់ សេអ៊ូល ដើម្បីមកកម្ពុជា ហើយត្រូវបានជាប់នៅក្នុងព្រលានយន្តហោះអ៊ីនឆន់ តាំងពីថ្ងៃទី៣ ខែឧសភា ដោយសារការរឹតបន្តឹងការធ្វើដំណើរក្នុងកាលៈទេសៈជំងឺកូវីដ-១៩នោះ នឹងអាចបន្តដំណើរមកកម្ពុជាវិញ នៅថ្ងៃទី៨ ឧសភា។

គេហទំព័រ KHMERINKOREA.COM បានផ្សាយនៅថ្ងៃទី៦ ឧសភានេះថា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានជួយសម្របសម្រួល ដើម្បីឱ្យប្រជាពលរដ្ឋទាំង៣ អាចបន្តដំណើរមកកម្ពុជាវិញបាន។

ប្រភពដដែលបន្តថា ក្នុងនាមជាអាណាព្យាបាលឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានណែនាំឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ លោក ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូត ចុះសួរសុខទុក្ខពួកគាត់ដល់ក្នុងព្រលានយន្តហោះ ដើម្បីសម្រួលការលំបាកដែលត្រូវជាប់គាំងក្នុងព្រលានយន្តហោះអ៊ីនឆន់។