ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋរអ៊ូរឿង​ផ្លូវ​​ខូចច្រើន​ពេក ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​សៀមរាប​​ឆ្លើយ​តបហើយ​

សៀមរាប ​៖ តាមរយៈ​ បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុក ប្រជាពលរដ្ឋ​ជាច្រើន​បាន​​រអ៊ូរទាំ​រឿង​ផ្លូវ​​ជាច្រើន​​ខ្សែ​នៅ​​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ខូច​ខាត​ ពិបាក​​ធ្វើ​ដំណើរ​​ ពេល​​នេះ​ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​សៀមរាប​ឆ្លើយតប​ហើយ។

កាលពី​ពេល​ថ្មីៗ​នេះ លោក គី វី​រិន្ទ ប្រធានមន្ទីរសាធារណ​ការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ បាន​ឆ្លើយតប​ថា រឿង​ផ្លូវ​នៅ​ខេត្ត​សៀមរាបនោះ​ ដោយសារតែ​មិនទាន់មាន​លុយ និង​ខែ​ភ្លៀង​ផង​។ ​

ទាំង​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ បាន​នាំគ្នា​រអ៊ូរ​ទាំ​ស្រដៀង​គ្នា​ថា ផ្លូវ​ខូច​ស្ទើរ​គ្រប់កន្លែង អាស្រ័យ​ហេតុនេះហើយ​ ទើប​មហាជន​ទូទៅ​ចង់ឃើញ​ផ្លូវជាតិ​សំខាន់ៗ​ ក្នុង​ខេត្តសៀមរាប មាន​ភាពស្រស់ស្អាត​ ដែល​អាច​ទាក់ទាញ​ទឹកចិត្ត​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​មួយ​កម្រិត​ទៀត​ ហើយ​ជាពិសេស ​អាច​ជួយ​លើក​តម្កើង​មុខមាត់ ​នៃ​ខេត្ត​បេះដូង​ទេសចរណ៍​នេះ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114