BREAKING NEWS
Search

ពលរដ្ឋ​កម្ពុជា​២៨០​នាក់ ​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ជនជាតិ​បរទេស​

​ភ្នំពេញ ៖ លោក​ យ៉ិន វុ​ធ ចៅ​សង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹងថា​ នៅ​រសៀល​ថ្ងៃទី​១១ ​ខែ​មករា ​ឆ្នាំ​២០១៧​នេះ​ លោក​បានធ្វើ​ការដោះស្រាយ​នូវ​ពាក្យ​បណ្តឹង ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចោទ​ប្រកាន់ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន ​២៨០​នាក់ ​ដែល​សុទ្ធសឹង​ជា​ជនជាតិ​កម្ពុជា​ ហើយ​កំពុង​ស្នាក់នៅ​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ថា​ ជា​ជនជាតិ​បរទេស​(​វៀត​ណាម​)​។​

លោក​ យ៉ិន វុ​ធ បាន​ឲ្យ​ដឹងថា ​ការចោទប្រកាន់​ និង​ធ្វើការ​ប្តឹង​ផ្តល់​នេះ​ គឺ​ផ្តើមចេញពី​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណៈ​ប្រជាពលរដ្ឋ​កំពុងតែ​ទៅពិនិត្យ​មើលឈ្មោះ​បោះឆ្នោត ​ដែល​បិទ​បង្ហាញ​នៅមុខ​ស្នាក់​ការ​សង្កាត់​។​

លោក​ចៅសង្កាត់​បាន​បន្ត​ថា ​ការ​ប្តឹង​ចោទប្រកាន់​បែបនេះ ​គឺ​ខុស​ទៅ​នឹង​ច្បា​ប់ គ ជ ប​ ព្រោះ​បើ​ប្តឹង​នៅពេល​កំពុង​មក​ចុះឈ្មោះ​ទើប​ត្រឹមត្រូវ ​ហើយ​មន្ត្រី គ ជ ប ដែល​បាន​បំពេញការងារ​នៅ​អាណត្តិ​នេះ​ គឺ​តឹងតែង​បំផុត​។​

​បើ​គ្មាន​លក្ខណៈ​គ្រប់គ្រាន់ ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ និង​គ្មាន​អ្នកធានា​ ក៏​មន្ត្រី គ ជ ប ​មិន​ចុះ​ឈ្មោះ​ឲ្យ​ដែរ​ ព្រោះ​ខុសច្បាប់​។ ​ប៉ុន្តែ​នៅពេលដែល ​គ ជ ប ចេញប្រកាស​បិទ​ឈ្មោះ​ ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ​ឈ្មោះ​ បែរជា​សមាជិក​បក្ស​ប្រឆាំង​មកប្តឹង​ផ្តល់​ថា ​ពួកគាត់​ទាំង​២៨០​នាក់ ​មាន​ប្រុស​ មាន​ស្រី ​ថាជា​ជនជាតិ​វៀតណាម​ទៅវិញ​។​

ដោយឡែក​ លោក​ ម៉ម គឹម​ស្រ៊ុន​ មេភូមិ​ដើម​ចាន់​ បាន​ឲ្យ​ដឹងថា ​លោក​ពិតជា​មិន​យល់​ទៅលើ​ការ​ប្តឹង​ផ្តល់​នេះទេ ​ព្រោះ​អ្នក​ប្តឹង​តវ៉ា​ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដែល​បងប្អូន​ប្រជាពលរដ្ឋ ​មក​ចុះឈ្មោះ​បោះឆ្នោត ​ព្រោះ​អ្នកសង្កេតការណ៍​មាន​មកពី​គ្រប់​គណបក្ស ​ហេតុអ្វី​បែរជា​មកប្តឹង​នៅពេល​ គ ជ ប​ បិទ​ក្រដាស​ឈ្មោះ​ប្រជាពលរដ្ឋ​ទៅវិញ​។

​ក្នុងភូមិ​របស់លោក ​គឺ​មានតែ​អ្នក​ខុស​អក្ខរាវិរុទ្ធ​ឈ្មោះ ​និង​អាសយដ្ឋាន​។​ ចំពោះ​ពាក្យបណ្ដឹង​បែប​នេះ​ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សរុប​១១​នាក់ ​អវត្តមាន​១ ​គឺ​សម្រេច​មិន​ចាត់​ក្នុង ​៧​លើ​៣ ព្រោះ​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ហើយ​អ្នក​មិន​យល់​ព្រម​សុទ្ធសឹង​ជា​សមា​ជិ​ក​ក្រុមប្រឹក្សា​សង្កាត់ ​មកពី​បក្ស​ប្រឆាំង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114