BREAKING NEWS
Search

ពលរដ្ឋ​ជីវភាពខ្វះខាត​២គ្រួសារ​ ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមការងារ​ចលនា​យុវជន​១៧៥

តាកែវ ៖ ពលរដ្ឋ​ជីវភាពខ្វះខាត​២​គ្រួសារ​ក្នុង​នោះ​ មានគ្រួសារ​មួយ​ ដែល​មេ​គ្រួសារ​មាន​ពិការភាព​បាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមការងារ​ចលនា​យុវជន​១៧៥ សាខា​ខេត្តតាកែវ​។

ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ និង ចាស់ជរា កំពុង​មាន​ជីវភាព​ខ្វះខាត​ចំនួន​២ គ្រួសារ​នៅ​ស្រុក ទ្រាំង និង ក្រុង​ដូន​កែវ នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារ ចលនា យុវជន ១៥៧ សាខា ខេត្តតាកែវ ដែល ដឹកនាំ ដោយ លោក អេង ប៉​ជាក អនុប្រធាន តំណាង​ឲ្យ​លោក កែវ វ៉ា ន្នី ប្រធាន ចលនា​យុវជន ១៥៧ សាខា​ខេត្តតាកែវ រួម​ជា​មួយ​ក្រុម​ការងារ​បាន ចុះ​ធ្វើ សកម្មភាព មនុស្សធម៌ ដោយ​នាំ​យក​អំណោយ​ជា​គ្រឿង ឧបភោគបរិភោគ និង ថវិកា មួយចំនួន ចុះ​ចែក​ដល់​ពួកគាត់​នៅ​តាម​ខ្នង​ផ្ទះ ដើម្បី ជួយ ដោះស្រាយ​ទុក្ខ លំបាក របស់ ពួកគាត់​បាន​មួយគ្រា។

លោក អេង ប៉ ជាក បាន​ប្រាប់ អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ក្រុមការងារ ចលនា យុវជន ១៥៧ ខេត្តតាកែវ បានធ្វើ សកម្មភាព មនុស្សធម៌ ជាច្រើន លើ សកម្មភាព មនុស្សធម៌​នេះ ដែល​ដឹកនាំ​ដោយ​លោក កែវ វ៉ា ន្នី ជា​ប្រធាន លោក តែងតែ ជំរុញ​ឲ្យ​ក្រុមការងារ ធ្វើការ​សហការ​ជាមួយនឹង អាជ្ញាធរ​មូលដ្ឋាន ចុះ​ស្វែងរក​ពលរដ្ឋ ក្រីក្រ ពិត ចាស់ជរា និង ជន​ពិការ​ភាព ដែល​មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​លើ​ជីវភាព​រស់នៅ​របស់​ខ្លួន ហើយ​ក្រុមការងារ នឹង ចុះ​យក​អំណោយ សប្បុរសធម៌​ទាំងនោះ ទៅ​ចែកជូន​ដល់​ពួកគាត់​នៅ​តាម​ខ្នង ផ្ទះ​តែម្តង។

លោក អេង ប៉ ជាក បន្ត​ថា សកម្មភាព មនុស្សធម៌​នេះ គឺ​ធ្វើ​ឡើង ដើម្បី​រួមចំណែក​ជាមួយនឹង រាជរដ្ឋាភិបាល លើ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង ជំងឺកូ​វីដ​១៩ ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគាត់ ដែល​កំពុង​ជួបប្រទះ​នៅ ជីវភាព​ខ្វះខាត​នៅក្នុង​អំឡុង​ពេល​ដែល​ផ្ទុះ​នូវ​ជំងឺកូ​វីដ នេះ នៅ​ទូទាំង​ពិភពលោក៕
វីរៈ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114