ពលរដ្ឋ​មួយ​គ្រួសារ​ ត្រូវ​ខ្យល់​កន្ត្រាក់​របើក​ដំបូល​ផ្ទះ

​រតនគិរី ៖ ភ្លៀង​ខ្យល់​កន្ត្រាក់​មួយ​មេ​ធំ ​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​របើក​ដំបូល​ស្ទើរ​អស់ទាំង​ស្រុង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។ ហេតុការណ៍​ខ្យល់​កន្ត្រាក់​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​តឺ​ន​(​ម៉ីន​ថាំង​១)​ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ផ្ទះ​បាន​រង​ការខូចខាត​នេះ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ មាន​ទំ​ហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ម្ចាស់ផ្ទះ​មានឈ្មោះ សៀង មុយ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​៤​នាក់ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រង​របួស​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា គ្រួសារ​មួយ​នេះ​ដោយមាន​ជីវភាព​ក្រីក្រ​លំបាក ហូប​ព្រឹក​ខ្វះ​ល្ងាច ហូប​ល្ងាច ខ្វះ​ព្រឹក ហើយ​មាន​កូន​តូចៗ​នៅ​ក្នុង​បន្ទុក​៤​នាក់​ថែមទៀត ហើយ​ពុំ​មាន​លទ្ធភាព​ទិញ​ស័ង្កសី​មក​ប្រក់ផ្ទះ​ឡើងវិញ​នោះ​ទេ​៕
អត្ថបទ៖ វុ​ទ្ធ​ឦសាន
សូមចុចអាន៖ ​ ក្មេង​ប្រុសស្រី​២​នាក់ ​លង់ទឹក​ស្លាប់ ពេល​តាម​ឪពុក​ទៅ​បង់សំណាញ់