BREAKING NEWS
Search

ពាក្យចាស់​លោក​ពោល​ថា មិត្តភាព​មិន​ចេះ​រីងស្ងួត​ គឺ​ការ​យក​អាសា​គ្នា ​ក្នុង​គ្រា​ជួប​ទុក្ខ​លំបាក​និង​គ្រោះអាសន្ន​

ភ្នំពេញ ៖ ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ បាន​នឹង​កំពុងតែ​អនុវត្តន៍​នូវ​វប្ប​ធ​ម៏​ចែករំលែក​ ខណៈ​ពេល​មន្ត្រី​ណា​ជួប​ទុក្ខ​លំបាក​ឬ​ជួប​គ្រាអាសន្ន​ណាមួយ​នោះ ​គឺ​ក្រុមការងារ​ជា​សមាជិក​របស់​អាវុធ​ហត្ថ​ ត្រូវតែ​ជួយ​យកអាសា​គ្នា​ ដោយ​មិន​ឲ្យ​មន្ត្រី​ណា​ម្នាក់​នៅ​ឯ​កា​ឡើយ។ ជាក់ស្ដែង​នាពេល​ថ្មីៗ​នេះ លោក ហែម រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ឃួន វិសាល មេបញ្ជាការរង​ខណ្ឌ ដែល​មាន​ជំងឺ​ប្រចាំកាយ ទើប​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។

​ក្នុង​ឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុមការងារ បាន​នាំ​យក​ថវិកា​ចំនួន ៤០០,០០០​រៀល​, ទឹកដោះគោឆៅ​២​យួរ​, ទឹក​សុទ្ធ​២​កេស និង​មី​១​កេស ទៅ​ជូន​មិត្ត ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការចែករំលែក សម្រាល​បន្ទុក​គ្រួសារ​ក្នុង​ការ​សម្រាក​ព្យាបាល​របស់​លោក​វរសេនីយ៍ត្រី ឃួន វិសាល មេ​បញ្ជាការរង​ខណ្ឌ បាន​មួយ​គ្រា​ផង​ដែរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ទួលគោក​ ក៏បាន​អនុវត្តន៍​នូវ​វប្ប​ធ​ម៏​ចែករំលែក​ដូចគ្នា​ដែរ​ដោយ​លោក​មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ចាត់​ឲ្យ លោក​វរសេនីយ៍ត្រី ស៊ុន ថា​ន មេបញ្ជាការរង ដឹកនាំ​ក្រុមការងារ ចុះទៅ​សួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ទោ ស៊ន ចាន់​សុផល ជា​សមាជិក​អាវុធហត្ថ​ខណ្ឌ​ទួលគោក ដែល​ប្រពន្ធ​គាត់ ទើបនឹង​សម្រាលកូន​។​

ក្នុង​ឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុមការងារ បាន​នាំ​យក​ថវិកា​ចំនួន ២០០.០០០​រៀល​, ទឹកដោះគោឆៅ​២​យួរ​, ទឹក​សុ​ទ​២​កេស ទៅ​ជូន​មិត្ត ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការ​ចែករំលែក សម្រាល​បន្ទុក​គ្រួសារ​ផង​ដែរ​។ បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា លោក ឡុង វិ​ចិ​ត្រា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ គ្រួសារ​លោក​អនុសេនីយ៍ឯក កែវ វិចិត្រ ជំនួយការ​អាវុធហត្ថ​ខណ្ឌទួលគោក ដែល​ម្តាយ​គាត់​មាន​ជំងឺ​ប្រចាំកាយ (​លើសឈាម​) កំពុង​សម្រាក​ព្យាបាល នៅផ្ទះ​លេខ​៩៣B ផ្លូវ​១៣៤z សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក​។

​ក្នុង​ឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុមការងារ បាន​នាំ​យក​ថវិកា​ចំនួន ១.០០០.០០០​រៀល​, ទឹកដោះគោឆៅ​២​យួរ​, ទឹក​សុទ្ធ​២​កេស ទៅជូន​មិត្ត ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការចែករំលែក សម្រាល​បន្ទុក​គ្រួសារ​ក្នុង​ការ​សម្រាក​ព្យាបាល​ផង​ដែរ​។ ​នេះ​ជា​ប្រពៃណី​របស់​អាវុធហត្ថ​រាជធានី​ ដែល​តែងតែ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ពិសេស​អនុវត្តន៍​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​លោក​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ជួយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឬ​ប្រជាពលរដ្ឋ​ ពេល​ជួប​គ្រោះអាសន្ន​។​៕
អត្ថបទ៖ វិមាន
សូមចុចអាន៖លោក​ វង សូត ជំរុញ​ឲ្យ​មន្ត្រី​បន្ត​សហការ​ពិនិត្យ​ដល់​មូលដ្ឋាន​ ដើម្បី​ផ្តល់​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ដល់ដៃ​ពលរដ្ឋ​ទី​ទាល់​ក្រ​ និង​ជន​ងាយ​រងគ្រោះ​ពិតប្រាកដ​