ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ជើងឯក​វិទ្យាល័យ គ្រោង​នឹង​បញ្ចប់​នៅ​សប្តាហ៍​ទី​៣ នៃ​ខែធ្នូ​ឆ្នាំ ២០១៩​នេះ​

ការប្រកួត​ពានរង្វាន់​បាល់ទាត់​សិស្ស​វិទ្យាល័យ លើកទីមួយ ក្នុង​រាជធានី​ភ្នំពេញ ឆ្នាំ ២០១៩ បាន​ដំណើរការ​ចប់​សប្តាហ៍​ទី ១៥ ហើយ ដោយ​ក្នុងនោះ ក្រុម​វិទ្យាល័យ​ចំនួន ២ កំពុង​ប្រជែង​គ្នា​ក្នុង​ការ​ដណ្តើមពាន​រង្វាន់ នៅ​ដំណាច់​រដូវ​កាល ដែល​គ្រោង​នឹង​បញ្ចប់​នៅ​សប្តាហ៍​ទី​៣ នៃ​ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ​។

តាមរយៈ​ការប្រជុំ​កន្លងមក​របស់​ក្រុមបច្ចេកទេស​រៀបចំ​ការ​ប្រកួត បាន​ឲ្យ​ដឹង​ថា ការ​ពន្យារ​ពេល​ការប្រកួត សប្តាហ៍​ចុងក្រោយ​នៃ​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ដោយសារតែ​ក្រុមការងារ​ទាំង​អស់នៃ​ពានរង្វាន់​ជើងឯក​វិទ្យាល័យ កំពុង​នឹង​ព្យាយាម​ព​ន្លឿ​ន​ការងារ​សំខាន់ៗ​មួយចំនួន ដើម្បី​រៀបចំ​ឲ្យ​កម្មវិធី​នេះ​បញ្ចប់​ទៅដោយ​អធិកអធម​។

គិត​ត្រឹម ១៥​សប្តាហ៍​កន្លងមក វិទ្យាល័យ ឥន្ទ្រ​ទេវី ឈរ​កំពូល​តារាង ៤៣​ពិន្ទុ ប្រដេញ​ពីក្រោយ ដោយ​វិទ្យាល័យ ឫស្សី​កែវ ៤២​ពិន្ទុ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ២៧​ពិន្ទុ ឈរ​នៅ​លេខ ៣ សាលារៀន​វេ​ស្ទ​ឡា​ញន៍ ឈរ​លេខ ៤ មាន ២៧​ពិន្ទុ វិទ្យាល័យ ជាស៊ីម សាមគ្គី មាន ២៥​ពិន្ទុ នៅ​លេខ​រៀង​ទី ២៥​ពិន្ទុ វិទ្យាល័យ សម្តេច​ហ៊ុន សែន ភ្នំពេញ​ថ្មី មាន ១៤​ពិន្ទុ វិទ្យាល័យ ច្បារអំពៅ ស្ថិតនៅ​លេខ​រៀង​ទី ៧ មាន ១៣​ពិន្ទុ វិទ្យាល័យ បឹងត្របែក មាន ១០​ពិន្ទុ នៅ​លេខ ៨ និង វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ នៅ​បាត​តារាង ដោយ​គ្មាន​ពិន្ទុ​រាប់​។​

សូម​ជម្រាប​ផងដែរ​ថា ពានរង្វាន់​ជើងឯក​វិទ្យាល័យ ឆ្នាំ ២០១៩​នេះ រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ( សស​យក ) សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត ដែល​នឹង​ធ្វើ​ការប្រកួត​សន្សំ​ពិន្ទុ រវាង​ក្រុម​ចូលរួម​សរុប ៩​ក្រុម ដោយនៅ​ចុង​រដូវ​កាល​ក្រុម​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​គ្រង​ពានរង្វាន់ រួម​ជា​មួយ​ទឹកប្រាក់ ៦០​លាន​រៀល ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន ៤០​លាន​រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ទឹកប្រាក់ ២០​លាន​រៀល៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114