BREAKING NEWS
Search

ពិតជា​មិនធម្មតា! Original Song​ បទ​ញាក់ “អ្នក​អត់​សង្សារ​លើកដៃ” របស់ ជុំ លី​ណូ ពិតជា​ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នកគាំទ្រ​

ភ្នំពេញ ​៖ ទីបំផុត Original Song លើកដំបូង​របស់​តារាចម្រៀង​ប្រុស​ លោក ជុំ លី​ណូ ដែលជា​ស្នាដៃ​និពន្ធ​មេ​ឡូ​ឌី​ និង​បទ​ភ្លេង​ថ្មី​របស់​កូន​ខ្មែរ​ជាមួយ​ការ​បញ្ចូល​បទ​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​ ក្រោម​ចំណង​ជើង​ថា “អ្នក​អត់​សង្សារ​លើកដៃ” ត្រូវ​បាន​ទម្លាយ​ជា​ផ្លូវការ​រ​ហូត​មានការ​បង្ហោះ​ចែករំលែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន ​ពិសេស​មិត្តៗ​យុវវ័យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​។​

Original Song​បទ​ញាក់ “អ្នក​អត់​សង្សារ​លើកដៃ” ​ជា​ស្នាដៃ​លើកដំបូង​របស់​តារាចម្រៀង​ចូលចិត្ត​ស្តាយល៍ ​ក្រមិចក្រមើម​ លោក ជុំ លី​ណូ ដែល​ទើប​ត្រូវ​បាន​ទម្លាយ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​ប្រព័ន្ធ​យូ​ធូប​ កាលពី​ប៉ុន្មាន​ថ្ងៃមុខ​នេះ​ គេ​សង្កេតឃើញ​មាន​ទស្សនិកជន​ច្រើន​បាន​ចូល​Comment គាំទ្រ​ និង​មានការ​បង្ហោះ​ចែករំលែក​ជា​បន្តបន្ទាប់​ ខណៈ Original Song បទ “អ្នក​អត់​សង្សារ​លើកដៃ” ជា​ស្នាដៃ​ទី១ ​របស់​លោក​នេះ ​វា​គឺជា​ចង្វាក់​ញាក់​រាំ​កន្ត្រាក់​អារម្មណ៍ ​បាន​ស្តាប់​ហើយ​ពិតជា​ធ្វើ​ព្រឺព្រួច​ពេញ​ខ្លួន​តែម្ដង​។​



ជាមួយគ្នា​ នៃ​ការ​ទម្លាយ​បទ​Original Song របស់​តារា​ចម្រៀង​ប្រុស​ ប្រចាំ​ផលិតកម្ម​Sastra​ លោក ជុំ លី​ណូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​ប្រមាណ​ពីរ​ ឬ​៣​ថ្ងៃនេះ ​ត្រូវបាន​គេ​កត់សម្គាល់​ឃើញ​ថា​ មានការ​បង្ហោះ​Share​ ភ្ជាប់​ជាមួយ​ឃ្លី​ប​បទ​ចម្រៀង​នោះ​ថា​ ស្ងាត់​យូរ​ពេក បង​Chum Lino Sastra ចេញ​original song បទ​ញាក់​មួយ​ម៉ា​កប់​។​ ការគាំទ្រ​ជា​កម្លាំងចិត្ត​ឲ្យ​គាត់​ចេញ​original song​ទៀត​។​

សូមបញ្ជាក់ថា Original Song លើកដំបូង​របស់​តារាចម្រៀង​ប្រុស​ លោក ​ជុំ លី​ណូ បទ “អ្នក​អត់​សង្សារ​លើកដៃ” ដែល​កំពុង​ទទួលបាន​ការ​គាំទ្រ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ក្រោយ​ចេញ​បាន​ប៉ុន្មាន​ថ្ងៃនេះ ​គឺជា​ការ​និពន្ធ​មេ​ឡូ​ឌី​ និង​បទ​ភ្លេង​ថ្មី​ដោយ​ផ្ទាល់​ពី​សំណាក់​តារា​ប្រុស​លោក ជុំ លី​ណូ តែម្ដង​។​ នេះ​បើ​តាម​ការ​បង្ហើប​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114