ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតជា​អស្ចារ្យ​មែន គ្រាន់តែ​ប្រើ Smart ក៏​អាច​មើល​កម្មវិធី​ទូរទស្សន៍ តាម​ទូរស័ព្ទ​ជាមួយ​កម្ម​វី​ធី Splus បាន​យ៉ាង​ងាយ​ម៉​ង​!

​ថ្មីៗ​នេះ​ក្រោម​ការសហការ​រវាង​ក្រុមហ៊ុន ស៊ី​ង​ម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់ដៃ​អតិថិជន​លើ​កម្មវិធី មើល​ទូរទស្សន៍​តាម​ទូរស័ព្ទដៃ ។​
Splus ជា​កម្ម​វី​ធី​ទូរស័ព្ទ​ដ៏​ងាយស្រួល​មួយ​សម្រាប់​អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ ។ ដោយ​គ្រាន់តែ​ប្រើ​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​របស់ Smart លោកអ្នក​ក៏​អាច​ចុះឈ្មោះ ដើម្បី​មើល​ទូរ​ទស្ស​ន៏​បានដែរ ។ Splus អាច​ដំណើរការបាន​លើ ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។​

​យើង​ដឹង​ហើយ​ថា​ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍ គឺជា​សកម្មភាព មួយ​ដ៏​ពេញនិយម​បំផុត នាពេល​បច្ចុប្បន្ន​ដោយ​យើង​តាមដាន​នៅ​កម្ម​វី​ធី​ដែល​យើង​ពេញចិត្ត​ដូចជា កីឡា រឿង​ភាគ ខ្សែ​ភាគ​យន្ត ឬ កម្ម​វី​ធី​ល្បីៗ​ជាច្រើន​ទៀត ។ តែ​សព្វថ្ងៃនេះ​ការ​ទស្សនា​កម្មវិធី​ទូរ​ទស្ស​ន៏​មានការ​ផ្លាស់ប្តូរ ពី​ការ​ទស្សនា​នៅ​គេហដ្ឋាន មកជា​ការ​ទស្សនា តាមរយះ​ទូរស័ព្ទដៃ​វិញ​ម្តង ។ ជាមួយ​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន លោកអ្នក​អាច​ធ្វើការ​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​ទូរ​ទស្ស​ន៏​បាន​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង មិន​ថា​នៅ​គេហដ្ឋាន រី នៅ​ទី​សារ​ធារ​ណះ​ឡើយ ។ ជាងនេះទៅទៀត​ការ​ទស្សនា​ទូរទស្សន៍ តាមរយៈ កម្មវិធី Splus គឺ​កាន់​តែមាន​ភាពងាយស្រួល​ជាង កម្មវិធី​ដ៏ទៃទៀត ដោយ​លោកអ្នក​អាច​ទស្សនា​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ ជាមួយ​រូបភាព​ច្បា​ស់កំ​រិត HD និង​ការ​ទស្សនា​ត្រឡប់ក្រោយ​បាន​រហូតដល់​៧​ថ្ងៃ មានន័យថា​ប្រសិនបើ​លោកអ្នក​ខកខាន​មិនបាន​ទស្សនា​កម្ម​វី​ធី​ណាមួយ លោកអ្នក​អាច​ចូលក្នុង​កម្ម​វី​ធី Splus រួច​ជ្រើសរើស​ម៉ោង និង ថ្ងៃ​ដែល​លោកអ្នក​ចង់​ទស្សនា​នោះ​ម្តងទៀត​ជាការ​ស្រេច​។​

​ហើយ​កម្មវិធី Splus នេះ​ក៏មាន​ការផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​លើ​ប៉ុស្តិ៍​ជាតិ​មួយចំនួន​ផងដែរ ។ លោកអ្នក​អាចធ្វើ​ការទាញយក​កម្ម​វិធី Splus នេះ​បាន​ដោយ​គ្រាន់តែ​ចូលទៅ​កាន់ PlayStore សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android រី AppStore ប្រព័ន្ធ​ប្រតិបត្តិការ iOS ហើយ​វាយ​ពាក្យ Splus ជាការ​ស្រេច ដោយ​ឥតគិតថ្លៃ​។​
​សម្រាប់​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ Smart ទាំងអស់​អាចធ្វើ​ការភ្ជាប់​សេវាកម្ម Splus នេះ​បាន ដោយ​គ្រាន់តែ​ភ្ជាប់​គំរោង​ណាមួយ​ក៏បាន​ក្នុងចំណោម​គម្រោង​ទាំងបី ដូចជា គម្រោង ប៉ុស្តិ៍​ក្នុងស្រុក ប៉ុស្តិ៍​បរទេស និង ប៉ុស្តិ៍​ភាសា​ចិន ជាមួយ​លក្ខខណ្ឌ​ងាយៗ ។​

​សម្រាប់​គម្រោង និង វី​ធី​ភ្ជាប់​មាន​បី​ជម្រើស​សម្រាប់​លោកអ្នក ៖

​ចាំ​អី​ទៀត តោះ !! ចុះឈ្មោះ​គណនី​ជាមួយ Splus តាមរយះ​ក្រុមហ៊ុន Smart ដោយ​ប្រើ​លេខ​ទូរស័ព្ទ​របស់​អ្នក បន្ទាប់មក​ធ្វើការ​ភ្ជាប់​កញ្ចប់​សេវាកម្ម​ណាមួយ​ដែល​អ្នក​ពេញចិត្ត !
​សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666
​ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/internet/solution/12/1


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114