ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ សូលី​កា ទោះបី​ផ្ទុះ​រឿងអាស្រូវ​ហែកហួរ​ធំ​ប៉ុន​ភ្នំ​ តែ​​នាង​នៅតែ​រក្សា​ចិត្ត​ត្រជាក់​បញ្ជាក់​ក្តី​ស្រលាញ់​ទៅ​ម្ចាស់​ស្នេហ៍ ​និង​ឪពុក​ម្តាយ​ក្មេក

ភ្នំពេញ​ ៖ រឿងរ៉ាវ​អាស្រូវ​ស្នេហា​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ពេជ្រ សូលី​កា នា​អំឡុង​ចុង​ឆ្នាំ​២០១៩​នេះ​ បាន​បើក​ឆាក​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ បន្ទាប់ពី​នាង​បាន​សម្រេចចិត្ត​ភ្ជាប់​ជាមួយ​គូ​ដណ្ដឹង​​ ​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​គឺ​លោក គឹម ហាន។ ប៉ុន្តែ​ភ្លាមៗ​នោះ ​ក៏​ស្រាប់​តែ​មាន​អតីត​ហ្វ្រេស​ស៊ី​ហ្គើល​និង​ត្រូវ​ជា​មិត្តភក្តិ​គឺ​កញ្ញា ថៃ នារី​សុជាតា បាន​ចេញមុខ​បកអាក្រាត​ថា សូលី​ដា ឆក់​យក​អតីត​សង្សារ​ខ្លួន​កក្រើក​ពេញ​បណ្តាញ​សង្គម។

ជាការ​កត់សម្គាល់​បើទោះបីជា​កញ្ញា ថៃ នារី​សុជាតា បាន​រួមដៃគ្នា​ជាមួយ​កញ្ញា ប៊េ​ន​នី យុំាង រហូត​ដឹង​ដល់​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN ឌួង ជានិច្ច បាន​ទម្លាយ​នូវ​រឿងរ៉ាវ​អាស្រូវ​កញ្ញា ពេជ្រ សូលី​កា យ៉ាង​ចាស់ដៃ​ក៏ដោយ​ តែ​សាមីខ្លួន សូលី​កា ហាក់​គ្មាន​ការ​ឈឺ​ក្បាល​ឬ​វិលមុខ​ប្រតិកម្ម​តតាំង​នឹង​រឿងរ៉ាវ​នេះឡើយ​។​ ផ្ទុយទៅវិញ​នាង​បែរជា​ចេញ​សារ​បែប​សង្គ្រាមត្រជាក់​បញ្ជាក់​ក្តី​ស្រលាញ់​ចំពោះ​គ្រួសារ​ខាង​អ​នា​គត​ស្វាមី​ខ្លួន​ទៅវិញ។

កញ្ញា ពេជ្រ សូលី​កា សរសេរ​រៀបរាប់​ហាក់​មាន​ចេតនា​ចំអក​ទៅ​គូសត្រូវ​ដូច្នេះ​ថា ​នេះ​ជាការ គោរព​ដ៏​មិនអាច​កាត់ថ្លៃ​បាន ពី​កូនៗ​ទាំងពីរ​នាក់ ជូន​ដល់​លោក​ទាំងពីរ និង ក្រុមគ្រួសារ​។​១-​សូម​គោរព​អរគុណ លោក​ទាំងពីរ ដែល​បាន​ស្រលាញ់​អោយ​តម្លៃ​មកដល់​រូបខ្ញុំ​ដូចជា​គ្រួសារ​តែមួយ​,២-​សូម​គោរព​អរគុណ ដែល​លោក​ទាំង​ពីរ បាន​នែណាំ​ប្រៀនប្រដៅ​គួរ​ធ្វើ អ្វីដែល​ល្អ អ្វីដែល​មិនល្អ​,៣-​សូម​គោរព​អរគុណ លោក​ទាំងពីរ​ដែល​បាន​ឈរ​នៅ​ក្បែរ​កូនៗ​និង​ផ្ដល់​កម្លាំងចិត្ត ជានិច្ច​។​

តារាចម្រៀង​កញ្ញា ពេជ្រ សូលី​កា និយាយទៀតថា ​កូន​ទាំងពីរ​មិន​សន្យា​ទេ​តែ​កូន​នឹង​ធ្វើតាម​នៅ​ដំបូន្មាន​ដែល​លោក​បាន​អប់រំ រស់នៅ​ដោយមាន​កិត្តិយស កេរ្តិ៍ឈ្មោះ ស្លាប់ទៅ​មាន​ពាក្យ​ពីរ​ហ្នឹង​ទេ ដែលជា​កេរ្តិ៍​ទុក​តកូនតចៅ រៀន​គោរព​មនុស្ស​ដែល​គេ អោយ​តម្លៃ​យើង បើ​គេ​មិន​ស្គា​ល់​ពី​តម្លៃ​យើង យើង​ក៏​នៅតែ​បន្ត​រក្សា​អំពើ​ល្អ​របស់​យើង​ដដែល។ ចាំ​ណា​កូន សម្ដី​ស​ជាតិ មាយា​ទស​ពូជ ប្រទេស មានច្បាប់ គ្រួសារ​មាន​វិន័យ។

កញ្ញា ពេជ្រ សូលី​កា បានបញ្ជាក់​បន្ថែមថា ​ឆ្លងកាត់​រឿង​ជាច្រើន បានធ្វើអោយ​ខ្ញុំ​ស្គាល់​ពី​មនុស្ស​កាន់តែច្បាស់ និង​អ្វីដែល​ខ្ញុំ​ទទួលបាន​គឺ ក្ដី​ស្រលាញ់​ពិតប្រាកដ សុភមង្គល ការអោយ​តម្លៃ ការផ្ដល់​កម្លាំងចិត្ត ពី​ក្រុមគ្រួសារ ពី​ឪពុក​ម្ដាយក្មេក ពី​បងថ្លៃ ពី​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​។​ សូម​ជូនពរ​លោក​ទាំង​ពីរ មាន​សុខ​ភាពល្អ សុខភាព​រឹងមាំ​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូនចៅ និង​សូម​ជូនពរ​លោក​ទាំងពី​រ​ធ្វើដំណើរ​ត្រលប់​ទៅវិញ ដោយ​សុវត្ថិភាព៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114