BREAKING NEWS
Search

ពេជ្រ សោភា បដិសេធ​ស្នេហា​ជាមួយ ឆឹ​ម សក្កដា ប៉ុន្តែ​ខាង​ប្រុស​រក្សា​ជំហរ​ស្នេហ៍​

ភ្នំពេញ ​៖​ ស្របពេល​ដំណឹង​ស្នេហា​រវាង​តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង ពេជ្រ សោភា ជាមួយ ​លោក ឆឹ​ម សក្កដា កាន់តែ​ក្លាយជា​មន្ទិល​សម្រាប់​មហា​ជន ​ខណៈ​ម្ចាស់ខ្លួន​អ្នកនាង ពេជ្រ សោភា បាន​ចេញមុខ​បដិសេធ​ថា វា​គ្រាន់តែ​ជាការ​យល់ច្រឡំ​ផ្ទុយ​ពី​ការពិត​នោះទេ​។​

ទន្ទឹមគ្នា​នឹង​ការចេញមុខ​បដិសេធ​ពី​សំណាក់​តារាចម្រៀង​ស្រី ​អ្នកនាង ពេជ្រ សោភា ថា ​រវាង​ទំនាក់​ទំនង​នាង​ជាមួយ​លោក ឆឹ​ម សក្កដា រាប់អាន​គ្នា​ត្រឹមតែ​ជា​មិត្ត​នោះដែរ​ ថ្មីៗ​នេះ​តារា​សម្តែង​ប្រុស​មាឌ​ដំបង​ លោក ឆឹ​ម សក្កដា នៅតែ​រក្សា​ជំហរ​ស្នេហ៍​ជាមួយ​ អ្នកនាង ពេជ្រ សោភា ដោយ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ស្និទ្ធស្នាល​ផ្អែម​ល្ហែមប្រៀប​ដូច​លលក​ញី​ឈ្មោល​ជាមួយ​ពាក្យពេចន៍​ដ៏​មាន​ន័យ​ទៀតផង​។​

តារា​សម្តែង​ប្រុស​ លោក ឆឹ​ម សក្កដា កាលពី​ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០១៦ ​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​សរសេរ​ថា ប្រាប់​ហើយ​កុំ​ញាំ​របស់​ផ្អាប់​ លួច​ទៅ​ញាំ​ ដល់ពេល​ឈឺ​ទើប​សុំទោស ​បង​មិន​ខឹង​ទេ​ តែ​ថ្ងៃក្រោយ​ឈប់​ញាំ​វា​ទៀត​ ស្រឡាញ់​ត្រង់​ពេល​ឈឺ​តេ​រក​ យប់​នេះ​ឆ្លង​ឆ្នាំ​ជាមួយគ្នា​ណា​I love you babe​។​

ជាមួយគ្នា​ នៃ​ការ​បង្ហោះ​សារ​បញ្ជាក់​ពី​ទំហំ​ទឹកចិត្ត​រក្សា​ក្តី​ស្រឡាញ់​របស់​តារា​សម្តែង​ប្រុស​ខ្ពស់​ស្រឡះ​រូប​សង្ហា​ លោក ឆឹ​ម សក្កដា ចំពោះ​តារាចម្រៀង​ស្រី​ អ្នកនាង ពេជ្រ សោភា នេះដែរ ​ត្រូវបាន​មហាជន​ជាច្រើន​លើកឡើងថា ពេជ្រ សោភា ហាក់​គ្មាន​ភាពក្លាហាន​ដើម្បី​បញ្ជាក់​ការពិត​ពី​ចំណង​ស្នេហា​ជាមួយ​ប្រុស​សង្ហា​ លោក ឆឹ​ម សក្កដា នោះឡើយ​។ ​តើ​នាង​នៅ​បិទបាំង​ការពិត​ដល់ពេល​ណា​ទៀត​លើ​រឿងនេះ​?​។​

ស្របពេល​ចម្ងល់​របស់​មហា​ជន​នេះដែរ​ កម្ពុជា​ថ្មី​ នា​រសៀល​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៦ ​មិនអាច​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​ការពិត​ពី​សំណាក់​សាមីខ្លួន​អ្នក​ទាំងពីរ​បាន​នៅឡើយ​ទេ​ ​ខណៈ​កន្លងមក​តា​រា​ចម្រៀ​ង​ស្រី​ អ្នកនាង ពេជ្រ សោភា បាន​ឆ្លើយ​បដិសេធ​ថា ភាព​ស្និទ្ធស្នាល​នេះ​ គឺ​ត្រឹមតែ​ជា​មិត្តភ័ក្ដិ​រួម​អាជីព​ប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114