ព័ត៌មានស្តីពី ការទទួលមរណភាពរបស់តារាចម្រៀងវ័យ៥១ឆ្នាំ Celine Dion កំពុងតែរាលដាលពេញបណ្តាញសង្គមប៉ុន្តែ ក្រុមមួយចេញមុខមកនិយាយអះអាងថា វាគ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ។
ម្ចាស់បទ ទីតានីក My Heart will go on ត្រូវបានគេពណ៌នាក្នុងវីដេអូមួយថា បានស្លាប់ ដោយមូលហេតុធ្លាក់យន្តហោះឯកជន។ ចំណងជើងនៃវីដេអូនោះ និយាយថា តារាចម្រៀងឆ្នើមជនជាតិកាណាដា Celine Dion បានស្លាប់ នៅក្នុងការធ្លាក់យន្ដហោះបន្ទាប់ពីដំណើរកម្សាន្តរបស់គាត់។
ទោះបីយ៉ាងណា ក្រុមមួយនៅឥណ្ឌា ដែលប្រឆាំងទៅនឹងសង្គ្រាមព័ត៌មានក្លែងក្លាយ ហៅកាត់ថា (AFWA) បានរកឃើញថា នេះជាការបោកបញ្ឆោត។
របាយការណ៍ស្លាប់មួយនេះ ជាមេរោគដែលគេបង្ហោះ គេរាយការណ៍ទៅឱ្យទូរទស្សន៍Cnn។ ប៉ុស្តិ៍ទូរទស្សន៍ Cnnមិនបានដំណើរការព័ត៌មាននេះទេ។ តារាចម្រៀងរូបនេះនៅមានជីវិតហើយក៏គ្មានការធ្លាក់យន្ដហោះអ្វីដែរ
វីដេអូនេះត្រូវបានគេមើលច្រើនជាង ១៦ លានដងនិងទទួលបានការចែករំលែកជាង ៥.៣០០ខ្សែ ។
សាយ ពេជ្រ