ព្យុះ​ទី​១ ប្រចាំ​ឆ្នាំ​២០១៧ នឹង​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា បង្ក​ឲ្យ​មាន​ភ្លៀងធ្លាក់ ​ពី​តិច​ទៅ​បង្គួរ
BREAKING NEWS
Search

ព្យុះ​ទី​១ ប្រចាំ​ឆ្នាំ​២០១៧ នឹង​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា បង្ក​ឲ្យ​មាន​ភ្លៀងធ្លាក់ ​ពី​តិច​ទៅ​បង្គួរ

ភ្នំពេញ ​៖ តាម​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមករា ឆ្នាំ​២០១៧ នេះ​ដោយសារ​ឥទ្ធិពល ព្យុះ​ទី​១ ប្រចាំ​ឆ្នាំ​២០១៧ ឈ្មោះ​MUIFA​។

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម។ តាម​ការ​ព្យាករណ៍​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប មួយ​ដែល បានកើត​ឡើង នៅ​ភាគ​អាគ្នេយ៍ ប្រទេស​ហ្វីលីពីន បាន​កំពុង​វិវត្តន៍ ទៅជា​សម្ពាធ​ទាប សកម្ម​។ សម្ពាធ​ទាប​សកម្ម នេះ នឹង​បន្ត​វិ​វត្ត​ទៅជា វិ​សម្ពាធ ឬ ទៅជា​ព្យុះ ទី​១ ប្រចាំឆ្នាំ​២០១៧ ឈ្មោះ​MUIFA​។

តាម​ការ​ព្យាករ​ណ៍​ដដែល​បន្តថា ព្យុះ​ទី​១ ប្រចាំ​ឆ្នាំ​២០១៧ ឈ្មោះ​MUIFA នឹង​ថយ ឥទ្ធិពល​ជា​លំដាប់ នៅ​ពេល ចូល​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​នឹង​អស់​ឥទ្ធិពល​ទៅវិញ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧ នៅ​ពេល​វា ធ្វើដំណើរ មកដល់ ជិត​ឆ្នេរ ភាគ​អាគ្នេ​យ៍ ប្រទេស​វៀតណាម។ ឥទ្ធិពល ព្យុះ​ទី​១ ប្រចាំ​ឆ្នាំ​២០១៧ ឈ្មោះ​MUIFA នឹង​កើតឡើង ហើយ​ឥទ្ធិពល​របស់​វា​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​នដូចជា រាជធានី​ភ្នំពេញ ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និង​តំបន់​មាត់សមុទ្រ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​ របស់​ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ទី​៨ ខែ​មករា​នេះ បណ្តា​រាជធានី​-​ខេត្ត ស្ថិតនៅ​ភាគ​ខាងត្បូង​ នៃ​ប្រទេស​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ដោយសារតែ​សម្ពាធ​ទាប​នៃ​ព្យុះ​មួយ​នេះ មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114