ព្រឹកនេះ ឯកឧត្តម​ស៊ុន ចាន់​ថុល បង្ហើប​ពី​ការ​សាងសង់​ស្ពាន​អាកាស​នៅ​ផ្សារត្រាំខ្នារ

ស្ពាន​អាកាស​ថ្មើរ​ជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ ៣ ម្តុំ​ផ្សារ​ត្រាំខ្នារ នឹង​ត្រូវ​សាងសង់ ​ទន្ទឹម​ពេល​​កំណាត់​ផ្លូវជាតិ​លេខ ៣ កំពុង​សម្រុក​សាងសង់​អាច​រួច​មុន​ផែន​ការ។

លោក រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា នៅ​ម្តុំ​ផ្សារ​ត្រាំខ្នារ​ត្រូវ​តែ​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង ដោយសារ​តែ​តាម​បណ្តោយ​ផ្លូវ​នេះ​ជា​ទី​ប្រជុំជន មាន​ផ្សារ សាលា​រៀន ហើយ​ណា​មួយ​ផ្លូវ​​ត្រូវ​បាន​ពង្រីក​ធំ ដែល​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​ពលរដ្ឋ​ឆ្លង​កាត់​ពី​ម្ខាង​ទៅ​ម្ខាង។

លោក​បន្តថា ការ​សាងសង់​ផ្លូវ​អាកាស​ថ្មើរ​ជើង​ថ្មី​ កំពុង​សិក្សា​គម្រោង​​ប្លង់ និង​ផល​ប៉ះពាល់ នៅ​ពេល​សិក្សា​បញ្ចប់ នឹង​ចាប់ផ្តើម​សាងសង់​តែម្តង៕

អត្ថបទ៖ ដីក្រហម