ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ និង វិញ្ញាបនបត្រ ដល់​និស្សិត​ភូមិន្ទរដ្ឋបាល

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រ និង វិញ្ញាបនបត្រ ជូន​សិស្សសាលា​ភូមិន្ទរដ្ឋបាល ៥៧៥ នាក់ នារី ១០៥ នាក់ បន្ទាប់ពី​បានបញ្ចប់ ការ​សិក្សា​ដោយជោគជ័យ។

សិស្ស​ដែល​ទទួល​សញ្ញាបត្រ និង វិញ្ញាបនបត្រ នៅព្រឹកនេះរួមមាន សិស្ស មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី ១០, សិស្សមន្ត្រីក្រមការជំនាន់ទី​៨ និង កម្មសិក្សាការី ឆ្នាំ២០១៨។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែងតែ​អញ្ជើញ​ជា​អធិបតីប្រគល់​សញ្ញាបត្រ និង វិញ្ញាបនបត្រ​ដល់​សិស្សសាលា​ភូមិន្ទ នៅពេល​បញ្ចប់​ការសិក្សា ដើម្បី​ផ្តល់​នូវ​ដំបូន្មាន និង អនុសាសន៍​ផ្សេៗ ដល់​សិស្ស ដែល​ជា​មន្ត្រីរាជការ​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​។​

ក្រៅពី​ការប្រគល់​សញ្ញាបត្រ និង វិញ្ញាបនបត្រ ដល់សិស្សបញ្ចប់ការសិក្សា​ក្នុង​កម្មវិធី​ព្រឹកនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​នឹង​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​សិស្ស​មន្ត្រី​ជាន់ខ្ពស់ ជំនាន់​ទី​១១, កម្មសិក្សាការី មន្ត្រី​ជាន់ខ្ពស់ , មន្ត្រី គ្រប់គ្រង​រដ្ឋបាល , មន្ត្រី​មធ្យម និង មន្ត្រី​ក្រមការ សរុបចំនួន​៤៦១​នាក់ ក្នុងនោះ នារី ៩២ នាក់៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114