BREAKING NEWS
Search

ព្រឹក​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្វើ​សន្និសីទ​ស្តីពី​«​ផលប៉ះពាល់​និង​វិធានការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម​»

​ភ្នំពេញ ​៖ ព្រឹក​នេះ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ផលប៉ះពាល់​និង​វិធានការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អា កាស​ធាតុ​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម​» នៅវេលា​ម៉ោង​០៩៖៣០​នាទី​នៅ​នៃ​ទីស្ដី​ការគណៈរដ្ឋមន្ដ្រី​។​ នេះ​យោង​បើ​តាម​សេចក្ដីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ រាជរដ្ឋាភិបាល។

​សន្និសីទ​នេះ ​មាន​គោលបំណង​បង្ហាញ​ជូន​សាធារណជន​ឲ្យ​បាន​យល់​ច្បាស់​អំពី​ផល​ប៉ះពាល់​និង​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រកបដោយ​ការ​យក​ចិត្ត ទុកដាក់​ខ្ពស់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ដើម្បី​ទប់ទល់​នឹង​ភាព​ប្រឈម​វិស័យ​កសិកម្ម​ជាពិសេស​ គឺ​អនុ​វិស័យ​ផលិតកម្ម​ដំណាំ​ក្នុង​កាលៈទេសៈ​នៃ ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​។

​សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពី លោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដោយមាន ការអញ្ជើញ​ចូលរួម​ជា​វាគ្មិន​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕
អត្ថបទ៖ ណា​រី
សូមចុចអាន៖ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ថវិកា​កើន​ឡើង​៤​ដង​ គាំទ្រ​ទៅលើ​ការ​ប្រយុទ្ធ​ប្រឆាំង​ ការប្រែប្រួល​អាកាសធាតុ​