ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឺសម្បុរ មកឃើញកំពូលផ្នូរដ៏ថ្លៃរាប់ពាន់លានដុល្លារ

តើយើងត្រូវទៅណាបន្ទាប់ពីយើងស្លាប់? តើព្រលឹងរបស់យើងនឹងបន្តជាអ្វី​មួយទៀតដូចក្នុងរឿង​ដែរទេ? ឬក៏ព្រលឹង​ក៏នឹងស្លាប់រួមជាមួយរាងកាយរបស់យើង? ទោះយ៉ាងណាក៏មានមនុស្សខ្លះ​សុខចិត្តលះបង់ច្រើនជាងអ្វីដែលខ្លួនគួរធ្វើ​ ក្នុងការកសាងផ្នូរដែលថ្លៃ ៗ ទាំងនេះ​ដើម្បីទុកអដ្ឋិធាតុដែលខ្លួនបានចាកចេញទៅហើយ​ដោយសារតែពួកគេ​មាន​ជំនឿដែលថា​វិញ្ញាណ​នៅតែ​បន្ដរស់នៅ។

ផ្នូរដ៏ប្រណីតថ្លៃកប់ពពក​ត្រូវបានគេ​សាងសង់ឡើងតាំងពីសតវត្សរ៍មុនៗ ខ្លះសូម្បីតែសម័យបុរេប្រវត្តិក៏មាន។

១  ផ្នូររបស់Nintoku’s តម្លៃប៉ាន់ស្មាន​ ៣០០ លានដុល្លារ

ផ្នូរ Nintoku គឺជាផ្នូរធំជាងគេបង្អស់នៅប្រទេស​ជប៉ុន និងធំលំដាប់​ទី ៣ នៅលើពិភពលោក ដោយមានទីតាំង​នៅ​រដ្ឋអូសាកាប្រទេសជប៉ុន។ ប្រជាជនជប៉ុនហៅទីនោះថាកូហ្វូន​គឺជាផ្នូរស្ថិតនៅលើ​កោះមានរាងដូចកូនសោ​មួយ​ ប្រសិនបើយើង​មើលឃើញពីខាងលើ។

ណានគុក Nintoku ជាព្រះអធិរាជទី ១៦ របស់ជប៉ុនចាប់ពីឆ្នាំ ៣១៣ ដល់ ៣៩៩។ ព្រះអង្គ​ត្រូវបានគេកត់ត្រាមកថា​មានព្រះជន្ម១៤២ ឆ្នាំ​។ផ្នូររបស់ទ្រង់ ស្ថិតនៅកណ្តាលនៃកោះដ៏ធំមួយដែលព័ទ្ធជុំវិញដោយគូរទឹក។ វាមានប្រវែងប្រហែល ៤៨៦ ម៉ែត្រទទឹង ៣០៧ ម៉ែត្រព្រំទំាង​កំពស់ ៣៥,៨ ម៉ែត្រ។ អ្នកទស្សនាអាចចូលទៅត្រឹម​កន្លែងគោរពបូជានៅខាងមុខតែប៉ុណ្ណោះ។

ការប៉ាន់ស្មានតម្លៃផ្នូរគឺ ៣០០ លានដុល្លារ។

 

២ ជ្រលងភ្នំនៃផ្នូរស្តេច តម្លៃប៉ាន់ស្មាន៖ ៧៥០ លានដុល្លារ

នៅឆ្នាំ ១៩២២ ផ្នូររបស់ស្តេចTutankhamunជា​ព្រះចៅផារ៉ាអុង​បុរាណអេហ្ស៊ីប​ដែលជាព្រះចៅផារ៉ាអុង​ចុងក្រោយរបស់ព្រះរាជាណាចក្រនេះ ត្រូវបានគេរកឃើញនៅឯជ្រលងភ្នំ Theban Hills ប្រទេសអេហ្ស៊ីប។ មកដល់ឥឡូវគេហៅទីនោះ​ថាជាជ្រលងភ្នំនៃស្តេចផារ៉ាអុង។ រហូតមកដល់បច្ចុប្បន្ន ជ្រលងនោះ​មានផ្នូរចំនួន ៦៣ ដែលត្រូវបានរកឃើញ។

ការរកឃើញដ៏​អស្ចារ្ស បំផុតគឺផ្នូររបស់ស្តេចTutankhamunដែលបានទទួលមរណភាពនៅឆ្នាំ ១៣២៣ មុនគ្រឹះសករាជ។នៅក្នុងបន្ទប់បញ្ចុះសពនោះមានសល់នូវវត្ថុបុរាណមានតម្លៃមហាសាល។ វត្ថុមួយ​ក្នុងចំណោមវត្ថុ​បុរាណសាសនានៅទីនោះ​គឺ​របាំងមុខពេលស្លាប់​របស់ទ្រង់ ដែល​គ្រាន់តែ​ វត្ថុមួយនោះ​ត្រូវបានគេ​ប៉ាន់ស្មានថា​មានតម្លៃយ៉ាងហោចណាស់ ២ លានដុល្លារ។

ផ្នូរនោះសាងសង់ឡើង​ដោយ​មាន​បន្ទប់បញ្ចុះ​និង​ច្រករបៀង​ចូលនិងជណ្តើរ។ ផ្នូរនេះត្រូវបានគេជឿថា ត្រូវបានរងអំពើ​លួចប្លន់ចំនួនពីរដងហើយ​មុនពេលអជ្ញាធរ​រកឃើញ។ ទោះយ៉ាងណា មឈូសមាស របស់ព្រះចៅTutankhamunនៅគវង់វង្ស​ដដែល។

វត្ថុទាំងអស់ ដែលត្រូវបានបញ្ចុះជាមួយព្រះមហាក្សត្រអង្គនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៧០០ លានដុល្លារ។ សរុបមកការបន្ថែមសំណង់និងសម្ភារៈវាអាចនឹងចំណាយថវិកាប្រមាណ ៧៥០ លានដុល្លារ​។

 

៣ ពីរ៉ាមីតនៃ GIzaតម្លៃប៉ាន់ស្មាន៥ ពាន់លានដុល្លារ

យោងតាម weinerelementary.comបញ្ជី​ផ្នូរដែលថ្លៃបំផុតលើលោកនេះ គឺពីរ៉ាមីត។ ដោយកប់នៅក្រោមថ្ម ៦.៥ លានតោន ម្ចាស់ផ្នូរនេះ​គឺ​ព្រះចៅ ស្តេចKhufuដែលបាន​បានគ្រប់គ្រងប្រទេសអេហ្ស៊ីបពីឆ្នាំ ២៥៨៩ មុន​គ្រឹស្តសករាជ។​

ពីរ៉ាមីតគឺជាផ្នូរធំដែល​ជាងគេបំផុតនៅលើពិភពលោកដោយមាន​បណ្តោយ ២៣០ ម៉ែត្រ​និងមានកំពស់ប្រហែល ១៥០ ម៉ែត្រ។ មានថ្មប្រមាណជា ២ លានបីសែនដុំ​​ដែលបាន​ប្រមូលផ្តុំមកពីគ្រប់ទិសទី​បង្កើតបានជា​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​។

ទោះយ៉ាងណា​ របៀបដែលពីរ៉ាមីតត្រូវបានសាងសង់នៅតែជាអាថ៌កំបាំងនៅឡើយដោយគ្មាន​អ្នកវិទ្យាសាស្ត្រ និងបុរាណអាចបំបែកបាននៅឡើយ។ អ្នកខ្លះនៅតែជឿថា វាជាការងារបែប​វេទមន្ត​ឬជនបរទេសមាឌយក្សា(មនុស្សបុរាណភ្នកមួយ​ដែលមានក្នុងរឿង​មួយពាន់មួយ​យប់​ហើយបានផុតពូជយូរយារណាស់មកហើយ​)មានជាប់ទាក់ទងនិងសំណង់នេះ។

ទោះបីជាប្រើ​បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះក៏​អ្នកជំនាញខ្លះជឿថា នឹងត្រូវ​ចំណាយប្រាក់ដល់ទៅ ៥ ពាន់លាន​ដុល្លារដើម្បីចម្លងរចនាបថផ្នូរដដែលនេះ​។

ឡាពីស