BREAKING NEWS
Search

ព្រូរថយន្តស្ទូចម្នាក់បែកក្បាលស្លាប់ ពេលកំពុងឈរសុីញ៉ូរថយន្តថយក្រោយ

ខេត្តព្រះសីហនុ៖ បុរសជាព្រូរថយន្តស្ទូចម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងតែឈរសុីញ៉ូរថយន្តឲ្យថយក្រោយស្រាប់តែកង់រថយន្តនោះវិលគូចខ្លាំងហើយទាក់ជាមួយកៅស៊ូតង់ ដែលក្រាលគ្រប់ពីលើផ្លូវបេតុង រមូលជាប់ជើងទាញចូលក្រោមរថយន្ត។ហេតុការណ៌គ្រោះថ្នាក់ដោយសារការធ្វេសប្រហេសនេះបានកើតមានឡើងនៅម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវចុះចំណោទវត្តលើ ស្ថិតក្រុម១៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ករណីបើតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទួចដែកធ្វើផ្លូវប្រភេទធំ មួយគ្រឿង ក្រោយពីស្ទូចយោងដែកទំលាក់ចុះដីហើយ រថយន្តបានបើករីយ៉ែថយក្រោយ ខណៈពេលនោះរថយន្តបានរោម៉ាសុីនយ៉ាងខ្លាំងចំនែកកង់រថយន្តក៏វិលរ៉េចុះរ៉េឡើងស្រាប់តែកង់រថយន្តដែលវិលជក់ខ្លាំងនោះ បានទៅទាក់ជាមួយកៅស៊ូតង់ដែលគេគ្រប់ក្រាលថ្នល់នោះ បានរមូលទាយព្រូរថយន្តដែលកំពុងសុីញ៉រថយន្តឈរលើកៅស៊ូតង់នោះ ទាក់ជើងចូលក្រោមកង់រថយន្តបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។នៅកន្លែងកើតហេតុគេឃើញសពបុរសរងគ្រោះបែកក្បាលធ្លាយខួរនិងហូរឈាមក្រហមច្រាលប្រឡាក់ពេញផ្លូវបេតុងដេកស្លាប់ក្រោមរថយន្ត ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ដោប ដេត ភេទប្រុស  អាយុ២៦ ឆ្នាំ  មុខរបរ ព្រូរថយន្ត មានស្រុកកំណើតស្រុកមេសាង ខេត្តព្រែវែង។ បច្ចុប្បន្នរថយន្ត បង្កហេតុសមត្ថកិច្ចបានបើកយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៌ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយឡែកសាសពជនរគ្រោះ សមត្ថកិច្ចកំពុងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពែណី៕
អត្ថបទ៖  ស៊ុយ ចាន់ធា​