BREAKING NEWS
Search

ព្រះសង្ឃ​ខា​ឌី​ណា​ល់ Pell ទទួលបាន​ឱកាស​ចុងក្រោយ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការផ្តន្ទាទោស​ករណី​រំលោភបំពាន​ផ្លូវភេទ

ព្រះសង្ឃ​ខា​ឌី​ណា​ល់ George Pell ត្រូវបាន​គេ​ផ្តល់ឱកាស​ចុងក្រោយ​សម្រាប់​ការប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការផ្តន្ទាទោស​របស់គាត់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​ក្រុម​ចម្រៀង​ប្រុស​អាយុ​១៣​ឆ្នាំ​ពីរ​នាក់​នៅ​ព្រះវិហារ​ក្រុង Melbourne ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០។

នៅក្នុង​សេចក្តីថ្លែងការណ៍​នីតិវិធី​ខ្លី​មួយ ចៅក្រម Michelle Gordon បាន​និយាយថា តុលាការ​ជាន់ខ្ពស់​អូស្ត្រាលី​បានផ្តល់​ឲ្យ​អតីត​អ្នក​ហិរញ្ញវត្ថុ​អាយុ​៧៨​ឆ្នាំ​រូបនេះ​នូវ “​ពាក្យសុំ​ពិសេស​ដើម្បី​ប្តឹង​ឧទ្ធរណ៍​” ចំពោះ​ការផ្តន្ទាទោស​របស់គាត់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។​

ខណៈ​បច្ចុប្បន្ន​លោក​កំពុង​មានទោស​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​នោះ​, លោក​អាចារ្យ Pell គឺជា​អ្នក​កាន់សាសនា​កាតូលិក​ជាន់ខ្ពស់​បំផុត​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ចំពេល​មាន​ករណី​រំលោភបំពាន​លើ​កុមារ​ប្រឆាំងនឹង​បព្វជិត​នៅ​ជុំវិញ​ពិភពលោក​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​កាលបរិច្ឆេទ​ត្រូវបាន​កំណត់​សម្រាប់​សវនាការ​បណ្តឹង​ឧទ្ធរណ៍​នោះទេ​ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​រំពឹងទុក​មុន​ឆ្នាំ​២០២០​ឡើយ​។​

លោក​អាចារ្យ Pell បានទទួល​បរាជ័យ​ចំពោះ​ការប៉ុនប៉ង​លើក​មុន​ក្នុង​ការលុបចោល​ការផ្តន្ទាទោស​នៅក្នុង​សាលាឧទ្ធរណ៍​របស់​រដ្ឋ Victoria កាលពី​ខែសីហា​ប៉ុន្តែ​ការសម្រេចចិត្ត​នោះ​គឺ​បានធ្វើ​ឡើង​ដោយ​ភាពចម្រូងចម្រាស់​ពោលគឺ​ក្នុង​សំឡេង​២​ទល់នឹង​១​។​

ចៅក្រម​ពីរ​នាក់​បាន​និយាយថា នៅក្នុង​ភស្តុតាង​របស់គាត់ ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត​តែ​ម្នាក់​គត់​ដែលជា​អតីត​ក្រុម​ចម្រៀង​បច្ចុប្បន្ន​មាន​វ័យ​ជាង​៣០​ឆ្នាំ​គឺ​ត្រូវបាន​គេ​បង្ខិតបង្ខំ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ចៅក្រម​ទី​៣​បាន​រកឃើញថា ការអះអាង​របស់​ជន​រងគ្រោះ​គឺមាន ភាពមិន​ស្របគ្នា​ហើយ​មានលទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​ដែលថា​លោក​អាចារ្យ Pell មិនបាន​ប្រព្រឹត្តិ​បទល្មើស​ឡើយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114