BREAKING NEWS
Search

ភរិយា ​លោក​ពេជ្រ កែវ​មុនី បន្ត​នាំ​យក​អំណោយ​ផ្តល់​ជូន​ពលរដ្ឋ​ក្រីក្រ​ នៅ​សង្កាត់​ចាក់អង្រែលើ​

ភ្នំពេញ ៖ លោកស្រី ច​ន គ​ន្ធា ភរិយា​ លោក ​ពេជ្រ កែវ​មុនី អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​មាន​ជ័យ ​កាលពី​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ​ បាន​បន្ត​នាំយក​អំណោយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​ លោក​ កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ កាលពី​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ ​លោកស្រី​ ច​ន គ​ន្ធា ភរិយា​លោក​អភិបាលខណ្ឌ​មានជ័យ​ រួម​ដំណើរ​ជាមួយ ​លោក​ស្រី ទាវ ធីតា ជា​សប្បុរសជន​ បាន​នាំ​យក​អំណោយ​រួមមាន ៖ ​អង្ករ​ និង​គ្រឿង​ឧបភោគ ​បរិភោគ ​ព្រម​ទាំង​ថវិកា​ យក​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​៧ ភូមិ​ព្រែ​កតា​នូ ចំនួន​៣​គ្រួសារ ​ដែល​​ក្រីក្រ​ និង​ជា​ស្ត្រី​មាន​ជំងឺ​ប្រចាំ​កាយ​។

លោក​ចៅសង្កាត់​ចាក់អង្រែលើ​ បាន​បញ្ជាក់​ទៀត​ថា សឹង​ជា​រៀងរាល់ថ្ងៃ​ដែល​ភរិយា​ លោក​អភិបាល​ខណ្ឌ​មានជ័យ​ បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សង្កាត់​ចាក់អង្រែលើ ​ក៏​ដូច​ជា​សង្កាត់​ទាំង​៧​ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​។​

តាងនាម​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ចាក់អង្រែលើ ​លោក​ កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ​សូម​សំដែង​ការ​អរគុណ​ដល់​ភរិយា​លោក​អភិបាលខណ្ឌ​មានជ័យ​ និង​ លោកស្រី​ ទាវ ធីតា ដែលជា​សប្បុរសជន តែងតែ​យកចិត្តទុកដាក់ ​និង​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​រៀង​រហូត​ ដោយ​មិន​ទុក​ឲ្យ​ពួកគាត់​ជួប​ទុក្ខ​កង្វល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នោះ​ឡើយ​៕
អត្ថបទ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114